កាំង ហ្គេកអ៊ាវ ហៅឌុច អតីតមេគុកទួលស្លែងបានទទួលមរណភាពហើយ
ភ្នំពេញ៖ នៅវេលាម៉ោង០០និង៥១ នាទី ឈានចូលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០ នេះ មេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមទណ្ឌិតឈ្មោះ កាំង ហ្កេកអ៊ាវ ហៅ ឌុច បានទទួលមរណភាពហើយ ឯសាកសពត្រូវបានខាងមន្ទីរពេទ្យតម្កល់ទុកក្នុងសាលតម្កល់សព។
កាំងហ្គេក អ៊ាវ ហៅ ឌុច កើតនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ១៩៤២ នៅភូមិពៅវើយ ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ។ ឪពុករបស់គាត់ស្លាប់នៅក្នុង ឆ្នាំ១៩៩០ និងម្តាយរបស់គាត់នៅរស់រហូតដល់សព្វថ្ងៃ ។ អ្នកទាំងពីមានកំណើតឈាមជ័រកាត់ចិន ។ ឈ្មោះនៅក្នុងបញ្ជីអាត្រានុកូលដ្ឋាន របស់ ឌុច គឺ កាំងជាវ ។ ក្រោយមកឪពុករបស់គាត់បានប្តូរទៅជាយឹម គាវ វិញ ព្រោះហោរាទាយថា ឈ្មោះនេះមិនមានសំណាងល្អទេ។ ឈ្មោះកាំង ជាវ មានន័យ ថា “ ស្ពឹក ចាស់គំរិល ” ឌុចនៅតែមិនពេញចិត្តនឹងឈ្មោះថ្មីនេះដដែល ។ ហេតុដូច្នេះពេលដែលគាត់មានអាយុ១៥ ឆ្នាំ គាត់បានស្នើសុំទៅឪពុករបស់គាត់ឱ្យប្តូរជាថ្មី មួយទៀតទៅ ជាកាំង ហ្គេកអ៊ាវ វិញ ។ ឆ្លៀតឱកាសនោះផងដែរឌុ ចក៏បានកែប្រែថ្ងៃ ខែ ឆ្នាំកំណើតរបស់គាត់ដោយបន្ថយអាយុបីឆ្នាំ ព្រោះអាយុពិតរបស់ គាត់ចាស់ពេកមិនអាចចុះឈ្មោះចូលរៀនបាន ។ ដូច្នេះអត្តសញ្ញាណថ្មីរបស់គាត់គឺ កាំង ហ្គេក អ៊ាវ កើត នៅ ថ្ងៃ ទី ១៥ ខែ កុម្ភៈ ឆ្នាំ ១៩៤៥ ។ នៅ របបកម្ពុជា ប្រជាធិបតេយ្យ កាំង ហ្គេកអ៊ាវ ត្រូចបានស្គាល់ ជាទូទៅថាឌុច ។ឈ្មោះនេះត្រូវបានប្រើប្រាស់រហូតដល់ពាក់កណ្តាលទសវត្សរ៍៨០ នៅពេលដែល ឈ្មោះ របស់គាត់ត្រូវប្តូរទៅជាហង់ ពិន វិញ។
ឌុច គឺកូនច្បង និងជាកូនប្រុសទោលក្នុងចំណោមបងប្អូន ប្រាំនាក់ ។គាត់ មានទំនាក់ទំនង ល្អជាមួយ ឪពុកម្តាយរបស់គាត់ និងជាមួយបងប្អូនរបស់ គាត់ ។ គាត់ប្រាប់ថា គាត់ឧស្សាហ៍ឈឺណាស់កាលគាត់នៅពីតូច ។ វាជាជំងឺដែលគាត់ហៅថា ជំងឺបង្កឡើងដោយភាពក្រីក្រ និង ជំងឺនៅជនបទ ។ គាត់ ចូលរៀនយឺត ក្រោយអាយុកំណត់គឺនៅអាយុ៩ឆ្នាំដោយសារគាត់ជាសិស្សល្អពោរពេញទៅដោយការកោតក្រែង និង សេចក្តីគោរពស្រលាញ់ដ៏ជ្រាលជ្រៅ ចំពោះ លោកគ្រូ អ្នកគ្រូ គាត់បានបញ្ចប់ការសិក្សារបស់គាត់ ជាបន្តបន្ទាប់ នៅអនុវិទ្យាល័យកំពង់ធំ នៅវិទ្យាល័យសៀមរាប និងបន្ទាប់មកនៅវិទ្យាល័យ ស៊ីសុវត្ថិ ក្រុងភ្នំពេញ ដែលជាកន្លែងគាត់ទទួលសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិក្នុងឆ្នាំ១៩៦៤ ។
ឌុ ច រស់នៅក្បែរមន្ទ រស -២១ ជាមួយប្រពន្ធ និងកូនតូចៗពីរនាក់ ។ ឌុចស្ថិតនៅមន្ទីរស -២១ រហូតដល់ល្ងាច ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ នៅពេលដែលឌុ ច ដើរចេញពីក្រុងភ្នំពេញ ហើយក៏បាត់ស្រមោលរហូតពេលថ្មីៗ នេះ ។ ក្នុងឆ្នាំ១៩៩៦ ឌុច លែង នៅក្នុងចលនាខ្មែរក្រហមទៀតហើយ ។ ឌុច បានជួបជាមួយនឹងក្រុមផ្សព្វផ្សាយសាសនាគ្រិស្តជនជាតិអាមេរិក នៅភាគពាយ័ព្យប្រទេសកម្ពុជា ហើយក៏ក្លាយខ្លួនជាប្រតិបត្តិសាសនាគ្រិស្តម្នាក់ ។ ឌុចធ្វើការ ជា រៀបចំសណ្តាប់ធ្នាប់នៅមន្ទីរពេទ្យមួយកាលពីខែ មេសា ឆ្នាំ ១៩៩៩ នៅពេលដែលអ្នកកាសែត ម្នាក់បានរកឃើញអត្តសញ្ញាណពីអតីតកាលរបស់គាត់ ។ ក្រោយមកឌុច ត្រូវបានសម្ភាសន៍ដោយកាសែតអាមេរិកាំង ណេតថា យ័រ ហើយក៏បាននិយាយចំហអំពីអតីតកាលរបស់ខ្លួនមុនពេលដែលត្រូវចាប់ខ្លួន ដោយកងកម្លាំង នរគបាលជាតិកម្ពុជា និងយកមកដាក់ពន្ធនាគារនៅទីក្រុងភ្នំពេញ ៕