គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    [វីដេអូ] សម្ដេចតេជោ​ ហ៊ុន​ សែន​ សម្រេច​ប្រកាស​ឲ្យ​សិស្សថ្នាក់ទី១២ឆ្នាំនេះ ជាប់​ស្វ័យ​ប្រវត្តិ​ដោយមិន​ចាំបាច់​ប្រឡង​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី១៥ ខែធ្នូ ឆ្នាំ២០២០​ |
    [វីដេអូ] សម្ដេចតេជោ​ ហ៊ុន​ សែន​ សម្រេច​ប្រកាស​ឲ្យ​សិស្សថ្នាក់ទី១២ឆ្នាំនេះ ជាប់​ស្វ័យ​ប្រវត្តិ​ដោយមិន​ចាំបាច់​ប្រឡង​ [វីដេអូ] សម្ដេចតេជោ​ ហ៊ុន​ សែន​ សម្រេច​ប្រកាស​ឲ្យ​សិស្សថ្នាក់ទី១២ឆ្នាំនេះ ជាប់​ស្វ័យ​ប្រវត្តិ​ដោយមិន​ចាំបាច់​ប្រឡង​

    ភ្នំពេញ​៖ នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រ​កម្ពុជា បានសម្រេច​ប្រកាសអនុញ្ញាតឲ្យសិស្សថ្នាក់ទី១២ ឆ្នាំសិក្សា២០១៩-២០២០ ជាប់ស្វ័យប្រវត្តិដោយមិនចាំបាច់​ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)។

    ពាក់ព័ន្ធ​បញ្ហា​នេះដែរ  ដំបូង​ឡើយ​សម្ដេចតេជោ​ បាន​ផ្ដល់​អនុសាសន៍ដល់​រដ្ឋមន្ត្រី​ក្រសួងអប់រំ យុវជន និងកីឡា​ ពិនិត្យ​​ និង​ពិចារណាផ្អាកការប្រលង​មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដោយ​យកពិន្ទុប្រចាំឆមាសទាំង២ ឆមាស​មកសម្រេចជាប់ធ្លាក់​ជំនួសវិញ ប៉ុន្តែ​មុន​នឹង​បញ្ចប់​ការ​ថ្លែង​សារពិសេស​ សម្ដេចតេជោ​ ហ៊ុន​ សែន​ ក៏បាន​សម្រេច​សារជាថ្មី​ ដោយ​ឲ្យ​សិស្សទី១២​​ ឆ្នាំ​សិក្សា​២០១៩​-២០២០ ទាំងអស់ ជាប់​ដោយ​ស្វ័យ​ប្រវត្តិ​តែម្ដង​។ សម្ដេចតេជោ​ ហ៊ុន​ សែន​ ក៏បាន​អំពាវនាវ​ផងដែរ​ ឲ្យសិស្ស​ដែល​បាន​ជាប់​ទាំងអស់ ត្រូវ​បន្ត​ខិត​ខំ​រៀនសូត្រ​នៅដំណាក់កាលបន្តទៀត​នៅតាម​មហាវិទ្យាល័យ​ផ្សេង​ៗនោះ៕

    សូមស្ដាប់​ប្រសាសន៍សម្ដេចតេជោ​ ហ៊ុន​ សែន​ ខាងក្រោម​នេះ៖

     

     

    បញ្ចេញមតិ
    ពាក្យគន្លឹះទាក់ទង
    អត្ថបទទាក់ទង