គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្តេចតេជោ ហ៊ុន សែន ផ្តល់​ថវិកា​ និង​ឃីត ​បន្ថែមទៀត​ដល់​បណ្តា​ខេត្ត​ សម្រាប់​រៀប​ចំ​ការ​ធ្វើ​ចត្តាឡីស័កឲ្យពលរដ្ឋ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអាទិត្យ ទី២៨ ខែមីនា ឆ្នាំ២០២១​ |
    សម្តេចតេជោ ហ៊ុន សែន ផ្តល់​ថវិកា​ និង​ឃីត ​បន្ថែមទៀត​ដល់​បណ្តា​ខេត្ត​ សម្រាប់​រៀប​ចំ​ការ​ធ្វើ​ចត្តាឡីស័កឲ្យពលរដ្ឋ សម្តេចតេជោ ហ៊ុន សែន ផ្តល់​ថវិកា​ និង​ឃីត ​បន្ថែមទៀត​ដល់​បណ្តា​ខេត្ត​ សម្រាប់​រៀប​ចំ​ការ​ធ្វើ​ចត្តាឡីស័កឲ្យពលរដ្ឋ

    ភ្នំពេញ​៖ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន​ សែន ​នាយករដ្ឋ​មន្ត្រី​ នៃ​ព្រះ​រា​ជា​ណា​ចក្រក​ម្ពុជា​ នៅព្រឹ​ក​ថ្ងៃទី​២​៨​ ខែ​មីនា​ ឆ្នាំ​២០២១​នេះ ​បាន​ផ្តល់​ថវិកា​បន្ថែម​សរុប​ចំនួន​ ១,០៧០​,០០០​,០០០​រៀល ដល់​បណ្តា​ខេត្ត​ចំនួន​១៥ ​និង​ឃីត​ សរុប​ចំនួន​៤៥០០​ ជូន​ដល់​បណ្តា​ខេត្ត​ចំនួន១២​ ផ្សេង​​ទៀត​ សម្រាប់​ឧបត្ថម្ភ​ដល់​ពលករខ្មែរ​ ដែល​ត្រឡប់ម​ក​ពីប្រទេស​ថៃ ​មក​កាន់​ស្រុក​កំណើត​វិញ ​ដើម្បី​ធ្វើ​ចត្តា​ឡីស័ក​។

    ខេត្តទាំង១៥ ដែលទទួលបានថវិកាបន្ថែមរបស់សម្តេចតេជោ រួមមាន៖ ខេត្តបាត់ដំបង ទទួលបានថវិកា១០០លានរៀល, ខេត្តបន្ទាយមានជ័យ ទទួលបានថវិកា៣០០លានរៀល, ខេត្តប៉ៃលិន ទទួលបានថវិកា ៥០លានរៀល, ខេត្តពោធិ៍សាត់ ទទួលបានថវិកា១០០លានរៀល, ខេត្តព្រះវិហារ ទទួលបានថវិកា២០លានរៀល, ខេត្តត្បូងឃ្មុំ ទទួលបានថវិកា ១០០លានរៀល, ខេត្តក្រចេះ ទទួលបានថវិកា ៤០លានរៀល, ខេត្តតាកែវ ទទួលបានថវិកា ២០លានរៀល, ខេត្តកំពង់ចាម ទទួលបានថវិកា ៣០លានរៀល, ខេត្តកំពង់ឆ្នាំ ទទួលបានថវិកា ២០លានរៀល, ខេត្តកំពង់ស្ពឺ ទទួលបានថវិកា ២០លានរៀល, ខេត្តកំពង់ធំ ទទួលបានថវិកា ៣០លានរៀល, ខេត្តស្ទឹងត្រែង ទទួលបានថវិកា ១០លានរៀល, ខេត្តព្រះសីហនុ ទទួលបានថវិកា ៣០លានរៀល និងខេត្តសៀមរាប ទទួលបានថវិកា ២០០លានរៀល។ ហើយខេត្តទាំង១៥នេះ មានប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក សរុបចំនួន១២៨២៣នាក់។

    ដោយឡែក ខេត្តទាំង១២ ដែលទទួលបានសម្ភារៈឃីត របស់សម្តេចតេជោ រួមមាន៖ ខេត្តបាត់ដំបង ទទួលបានឃីត ចំនួន៦០០, ខេត្តបន្ទាយមានជ័យ ទទួលបានឃីត ចំនួន៥០០, ខេត្តឧត្តរមានជ័យ ទទួលបានឃីត ចំនួន៤០០, ខេត្តកោះកុង ទទួលបានឃីត ចំនួន១០០, ខេត្តពោធិ៍សាត់ ទទួលបានឃីត ចំនួន៤០០, ខេត្តព្រះវិហារ ទទួលបានឃីត ចំនួន១០០, ខេត្តព្រៃវែង ទទួលបានឃីត ចំនួន៦០០, ខេត្តត្បូងឃ្មុំ ទទួលបានឃីត ចំនួន៤០០, ខេត្តកំពង់ឆ្នាំង ទទួលបានឃីត ចំនួន២០០, ខេត្តកំពង់ស្ពឺ ទទួលបានឃីត ចំនួន៣០០, ខេត្តកំពង់ធំ ទទួលបានឃីត ចំនួន៥០០ និងខេត្តសៀមរាប ទទួលបានឃីត ចំនួន៤០០។ ហើយខេត្តទាំង១២នេះ មានប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក សរុបចំនួន៩៥៨៦នាក់៕

    អត្ថបទទាក់ទង