គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន​ រ៉ានីហ៊ុន សែន នាំយកទៀនវស្សា ព្រមទាំងបច្ច័យ​ប្រគេន​​សម្តេច​ព្រះពោធិវង្ស​កិត្តិបណ្ឌិត អំ លឹមហេង គង់នៅវត្តមុនីសុវណ្ណ (វត្តចំពុះក្អែក)

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី១៤ ខែកក្កដា ឆ្នាំ២០២២​ |
    សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន​ រ៉ានីហ៊ុន សែន នាំយកទៀនវស្សា ព្រមទាំងបច្ច័យ​ប្រគេន​​សម្តេច​ព្រះពោធិវង្ស​កិត្តិបណ្ឌិត អំ លឹមហេង គង់នៅវត្តមុនីសុវណ្ណ (វត្តចំពុះក្អែក) សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន​ រ៉ានីហ៊ុន សែន នាំយកទៀនវស្សា ព្រមទាំងបច្ច័យ​ប្រគេន​​សម្តេច​ព្រះពោធិវង្ស​កិត្តិបណ្ឌិត អំ លឹមហេង គង់នៅវត្តមុនីសុវណ្ណ (វត្តចំពុះក្អែក)

    នៅរសៀលថ្ងៃ ១រោច ខែអាសាធ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អមវត្តមានដោយលោកជំទាវអនុប្រធាន កាកបាទក្រហម ឃួន សុដារី លោកជំទាវ ឯកឧត្តម​អគ្គលេខាធិការ អគ្គលេខាធិការរង លោកជំទាវជា​ភរិយា​ថ្នាក់​ដឹកនាំ​សមាជិក សមាជិកា​កណ្តាល​កាកបាទក្រហមកម្ពុជា បានអញ្ជើញនាំយកទៀនវស្សាមួយចំនួនធំ និងប្រេង ព្រម​ទាំង​បច្ច័យ​ដែលបានមកពីការ​ចូលរួមរបស់លោកជំទាវ ឧញ៉ា អ្នកឧញ៉ា លោក លោកស្រី​ចូល​រួម​ជា​មួយ​​សម្តេច​មានប្រាក់រៀលជាង ៤៨លាន និង១ម៉ឺន២ពាន់ដុល្លារ គ្រឿងបរិក្ខារជាច្រើនមុខ យក​ទៅ​ប្រគេន​ចំពោះ​​សម្តេចព្រះពោធិវង្សកិត្តិបណ្ឌិត អំ លឹមហេង សម្តេចព្រះសង្ឃនាយករងទី១ ព្រះប្រធាន​ថេរ​សភា​ព្រះពុទ្ធសាសនា និងជាព្រះចៅអធិការវត្តមុនីសុវណ្ណ ហៅចំពុះក្អែក​សម្រាប់សម្តេច និង​ព្រះ​សង្ឃ​អុជ​បំភ្លឺ និងប្រើប្រាស់ក្នុងរដូវចូលព្រះវស្សា៣ខែ ចាប់ពីថ្ងៃ១រោច ខែអាសាធ ដល់ថ្ងៃ ១៥ កើត ខែអស្សុជ៕

    អត្ថបទទាក់ទង