គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្ដេចតេជោ ហ៊ុន សែន៖ ការបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា គឺជា​ការបោះឆ្នោត​ជ្រើស​រើស​យកសុខសន្តិភាព និងការអភិវឌ្ឍ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី១ ខែកក្កដា ឆ្នាំ២០២២​ |
    សម្ដេចតេជោ ហ៊ុន សែន៖ ការបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា គឺជា​ការបោះឆ្នោត​ជ្រើស​រើស​យកសុខសន្តិភាព និងការអភិវឌ្ឍ សម្ដេចតេជោ ហ៊ុន សែន៖ ការបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា គឺជា​ការបោះឆ្នោត​ជ្រើស​រើស​យកសុខសន្តិភាព និងការអភិវឌ្ឍ

    បន្ទាយមានជ័យ៖ ក្នុងឱកាសអបអរសាទរទិវាមច្ឆជាតិ១កក្កដា ឆ្នាំ២០២២ ព្រឹកថ្ងៃនេះ សម្ដេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ការបោះឆ្នោត​រប​ស់​ប្រជាពលរដ្ឋ​ក្នុង​ការ​​​គាំទ្រគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតជ្រើសរើសយកសុខសន្តិភាព និង​ការអភិវឌ្ឍ​។

    សម្តេចតេជោ ហ៊ុន សែន បន្តលើកឡើងថា ការបោះឆ្នោតឲ្យគណបក្សប្រជាជន គឺជាការបោះឆ្នោតឱ្យខ្លួនឯង ដើម្បីរក្សាសេចក្ដីសុខ សន្តិភាព បើមានសន្តិភាពទើបអាចអភិវឌ្ឍន៍បាន កុំចាំដល់ពេលបាត់សន្តិភាព ទើបនាំគ្នាស្រែករកសន្តិភាព។

    ក្នុងឱកាសនេះដែរសម្តេចតេជោ ហ៊ុន សែន បាន​ប្រកាស​ថ្លែង​អំណរ​គុណ​ដ​ល់​ប្រជាពលរដ្ឋ ដែល​បាន​នាំគ្នា​អញ្ជើញ​ទៅ​បោះឆ្នោត​ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែល​បាន​កន្លង​ទៅ​ថ្មី​ៗ​នេះ ទោះជា​បោះឱ្យគណបក្សនយោបាយណាក៏ដោយ ដែលនេះជាទម្រង់ នៃលទ្ធផល​ប្រជាធិបតេយ្យ សេរី ពហុបក្សនៅកម្ពុជា។

    ជាមួយគ្នានេះដែរសម្តេចតេជោ ហ៊ុន សែន បានថ្លែង​អំណរគុណ​ដល់​ប្រជាពលរដ្ឋ​ខេត្ត​បន្ទាយមានជ័យ​ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​ដែល​បាន​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា។ សម្តេច​តេជោក៏បានបង្ហាញក្តីសង្ឃឹមថា ប្រជាពលរដ្ឋ​នឹង​បន្ត​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​ជា​បន្តទៀត នៅឆ្នាំ២០២៣ខាងមុខនេះ ដែល​ជា​សក្ខីភាព​បង្ហាញ​ពី​ភាព​ជឿជាក់​ទុកចិត្ត លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។

    សូមជម្រាបថា លទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ មានគណបក្សចំនួន៩ប៉ុណ្ណោះ ដែលទទួលបានអាសនៈ ក្នុងចំណោមគណបក្សសរុបចំនួន១៧ ដែលបានចូលរួម​ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់។ ក្នុងនោះគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច ទទួលបានអាសនៈសរុប ៩,៣៧៦ ទទួលបានតំណែង មេឃុំចៅសង្កាត់ចំនួន ១៦៤៨នាក់ ជំទប់ទី១ ចំនួន១៦១៨នាក់ ជំទប់ទី២ ចំនួន ២៦១នាក់៕

    អត្ថបទទាក់ទង