សម្ដេចតេជោ ហ៊ុន សែន អំពាវនាវឲ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ ខណៈជំងឺកូវីដ១៩ប្រភេទអូមីក្រុងបំប្លែងថ្មីកំពុងឆ្លងរាលដាល
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅល្ងាចថ្ងៃទី១៣កក្កដាម្សិលមិញ បានផ្ញើសារពិសេសមួយជូនជនរួមជាតិ អំពីករណីកើតមានឡើងនូវជំងឺកូវីដ១៩ ប្រភេទអូមីក្រុង បំប្លែងថ្មី និងបានអំពាវនាវឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ ហើយសូមអញ្ជើញទៅចាក់វ៉ាក់សាំងដូសជំរុញឲ្យបានគ្រប់ៗគ្នា។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា ជំងឺនេះត្រូវបានរកឃើញនៅភ្នំពេញ និងបានរកឃើញឆ្លងនៅតាមខេត្តមួយចំនួនតាមរយៈការធ្វើតេស្តម៉ាស៊ីន PCR ហើយតាមរយៈការធ្វើតេស្តរហ័ស ក៏ត្រូវបានរកឃើញដែលបង្ហាញ ការព្រួយបារម្ភ។
អត្ថបទទាក់ទង