គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្តេចតេជោ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ ថ្វាយ​សារ​លិខិត​ថ្វាយ​ព្រះ​ពរ ​ព្រះ​មហាក្សត្ រ​ក្នុង​ឱកាស​បុណ្យចម្រើន​ព្រះជន្ម​ព្រះវស្សា​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី១៤ ខែឧសភា ឆ្នាំ២០២១​ |
    សម្តេចតេជោ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ ថ្វាយ​សារ​លិខិត​ថ្វាយ​ព្រះ​ពរ ​ព្រះ​មហាក្សត្ រ​ក្នុង​ឱកាស​បុណ្យចម្រើន​ព្រះជន្ម​ព្រះវស្សា​ សម្តេចតេជោ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ ថ្វាយ​សារ​លិខិត​ថ្វាយ​ព្រះ​ពរ ​ព្រះ​មហាក្សត្ រ​ក្នុង​ឱកាស​បុណ្យចម្រើន​ព្រះជន្ម​ព្រះវស្សា​

    ភ្នំពេញ៖ នៅព្រឹកថ្ងៃទី​១៤​ ខែ​ឧសភា​ ឆ្នាំ២០២១ នេះ​ សម្តេច​តេជោ ​ហ៊ុន ​សែន ​នាយក​រដ្ឋ​មន្ត្រី​ បាន​ថ្វាយ​សារ​លិខិត​ថ្វាយព្រះពរ​ព្រះករុណា​​ ព្រះបាទសម្តេច ព្រះបរមនាថ​ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុង​ឱកាស​នៃ​ព្រះរាជ​ពិធី​បុណ្យ​ចម្រើន​ព្រះជន្ម​វស្សា​គម្រប់​៦៨​ព្រះវស្សា ​យាង​ចូល​៦៩​ព្រះ​វស្សា​។

    សារលិខិតបានសរសេរថា «ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត

    នៅក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្ដុង្គឧត្តមវិសេស វិសាល ប្រកបដោយក្តីសោមនស្សរីករាយបំផុតនៃព្រះរាជ ពិធីបុណ្យចម្រើនព្រះជន្មវស្សារបស់ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត នៃព្រះរាជាណាចក្រកម្ពុជា គម្រប់៦៨ព្រះវស្សា យាងចូល៦៩ព្រះវស្សា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសុក្រ ៣កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព .ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១នេះ ទូលព្រះបង្គំជាខ្ញុំ តាងនាម រាជរដ្ឋាភិបា ល នៃព្រះរាជាណាចក្រកម្ពុជា មន្ត្រីរាជការទូទាំងប្រទេស និងក្នុងនាមទូលព្រះបង្គំជាខ្ញុំផ្ទាល់ព្រមទាំង ភរិយា សូមព្រះបរមរាជានុញ្ញាតលំឱន កាយវាចាចិត្ត ក្រាបបង្គំថ្វាយនូវព្រះសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុល សុខ មហាប្រសើរគ្រប់ ប្រការ ប្រកបដោយកតញ្ញុតាធម៌ និងកតវេទិតាធម៌យ៉ាងជ្រាលជ្រៅបំផុត ចំពោះ ព្រះរាជបញ្ញាញាណឈ្វេងយល់ដ៏ឈ្លាសវៃ និងព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តមថ្លៃថ្លា ប្រកបដោយព្រះគុណធម៌ និង ព្រះមនុស្សធម៌របស់ព្រះករុណាថ្លៃវិសេសជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចំពោះជាតិមាតុភូមិ និងប្រជារាស្ត្រ ក៏ដូចជាព្រះរាជកិច្ចការបរទេសរបស់ព្រះអង្គ ដែលបានរួមចំណែកយ៉ាងវិសេសវិសាលក្នុងការលើកកម្ពស់កិត្យានុភាព ជាតិ និងជំរុញការអភិវឌ្ឍផ្នែកសេដ្ឋកិច្ច សិក្សាធិការ សិល្បៈវប្បធម៌ សាសនា និងសង្គម ហើយជាពិសេសព្រះអង្គ ទ្រង់តែងសព្វព្រះរាជហឫទ័យប្រោសប្រទានព្រះរាជទ្រព្យយ៉ាងច្រើនសន្ធឹកសន្ធាប់ជាបន្តបន្ទាប់ ជួយដល់វិស័យ មនុស្សធម៌ និងសុខុមាលភាពសង្គម ព្រមទាំងជួយសង្គ្រោះអាយុជីវិតប្រជារាស្ត្រពីជំងឺកូវីដ-១៩ និងលើកកម្ពស់ ជីវភាពរស់នៅរបស់ប្រជារាស្ត្រនារយៈកាលកន្លងមក។

    ឆ្លៀតក្នុងឱកាសដ៏មហាមង្គលាភិរម្យថ្លៃថ្លានេះផងដែរ សម្តេចបានបញ្ជាក់ថាទូលព្រះបង្គំជាខ្ញុំទាំងអស់គ្នា សូមព្រះបរមរាជានុញ្ញាត លើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យព្រះ រតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយ ក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ ទេវតាថែរក្សាប្រាង្គ ប្រាសាទអង្គរ ទេវតាថែរក្សាឆ្នាំថ្មី ឆ្នាំឆ្លូវ ត្រីស័ក ព្រះនាមមណ្ឌាទេវី និងបុណ្យបារមីនៃដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ ជាពិសេសបុណ្យបារមីព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ សូមព្រះអង្គតាមជួយថែរក្សាអភិបាល ប្រោះព្រំនូវព្រះសព្ទសាធុការពរជ័យគ្រប់ប្រការ ថ្វាយចំពោះ ព្រះករុណា ថ្លៃវិសេសជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសូមព្រះអង្គទ្រង់សមប្រកបដោយព្រះរាជបញ្ញាញាណភ្លឺថ្លាត្រចះ ត្រចង់ ព្រះកាយពលសិរីវឌ្ឍនា ព្រះរាជសុខភាពល្អបរិបូណ៌ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ចាកផុតពីព្រះរោគា ព្យាធិនានា ដើម្បីព្រះអង្គទ្រង់គង់ប្រថាប់នៅក្នុងព្រះបរមសិរីរាជសម្បត្តិបំពេញព្រះរាជតួនាទីដ៏ឧត្តុង្គឧត្តមថ្លៃថ្លាជានិមិត្តរូបនៃឯកភាពជាតិ និរន្តរភាពជាតិ និងជាព្រះម្លប់ដ៏ត្រជាក់ត្រជំថ្កុំថ្កើងរុងរឿងនៃមាតុភូមិអង្គរជាទីស្នេហា និងប្រជារាស្ត្ររបស់ព្រះអង្គតរៀងទៅ និងព្រះពុទ្ធពរដ៏ឧត្តុង្គឧត្តមថ្លៃថ្លាទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ ជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ៕»

    អត្ថបទទាក់ទង