គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្ដេចតេជោ ហ៊ុន​ សែន​ បង្ហាញរូបថតដ៏កម្រមួយសន្លឹក ក្នុងដំណាក់កាលអនុវត្តន៍នយោបាយ​ឈ្នះ ឈ្នះ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី៣១ ខែឧសភា ឆ្នាំ២០២២​ |
    សម្ដេចតេជោ ហ៊ុន​ សែន​ បង្ហាញរូបថតដ៏កម្រមួយសន្លឹក ក្នុងដំណាក់កាលអនុវត្តន៍នយោបាយ​ឈ្នះ ឈ្នះ សម្ដេចតេជោ ហ៊ុន​ សែន​ បង្ហាញរូបថតដ៏កម្រមួយសន្លឹក ក្នុងដំណាក់កាលអនុវត្តន៍នយោបាយ​ឈ្នះ ឈ្នះ

    ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅល្ងាចថ្ងៃទី៣១ ខែឧសភា ឆ្នាំ​២០២២​នេះ បាន​បង្ហាញរូបថតដ៏កម្រមួយសន្លឹក ដោយសម្ដេចតេជោបាន​កត់សំគាល់​តាមរយៈ​វ៉ែនតា​ដែល​សម្ដេចបានពាក់ថា អាចស្ថិតក្នុងចន្លោះឆ្នាំ១៩៩៤ដល់ដើមឆ្នាំ១៩៩៩ ដែលជា​ដំណាក់​កាល​នៃ​ការអនុវត្តន៍នយោបាយ ឈ្នះ ឈ្នះ។

    សម្ដេចតេជោ បាន​បញ្ជាក់នៅក្នុងខ្លឹមសារទាំងស្រុងតាមរយៈហ្វ៊េសប៊ុកថា “ រូបថតមួយសន្លឹក​នេះ​ខ្លួនខ្ញុំក៏​មិន​ដែលបានឃើញ​ដែរ​ទើបតែថ្ងៃនេះប្រទះឃើញតាមបណ្តាញទំនាក់ទំនងសង្គម។ តាមពិនិត្យ​វ៉ែនតា​នេះ​ពាក់ក្នុងចន្លោះឆ្នាំ ១៩៩៤ ដល់ដើម​ឆ្នាំ១៩៩៩ ដែល​ជា​ដំណាក់​កាល​អនុវត្តន៍​នយោបាយ​ ឈ្នះ ឈ្នះ។ ពេលនោះដេក ដើរ ឈរ អង្គុយ នឹកគិតចង់​បានសន្តិភាព​ ដើម្បីមានឱកាស កសាងប្រទេស។ ទឹកមុខខ្ញុំនោះកំពុងគិតទៅឆ្ងាយដែលមិន​មានអ្នកណា​អាច​ស្មានត្រូវ​នោះឡើយ។ ពេលនេះសន្តិភាពមានហើយត្រូវរួមគ្នាការពារកុំឱយបាត់បង់ទៅវិញ។ សូមកុំឱយក្មេងជំនាន់ក្រោយមានរឿងអកុសលដូចខ្លួនខ្ញុំនិងអ្នកជំនាន់មុនដែលប្រទេសមានសង្គ្រាមទើបខិតខំរកសន្តិភាព។កុំចាំមានសង្គ្រាមទើបស្រែកថាស្រឡាញ់សន្តិភាពគឺវាហួសពេលស្រោចស្រង់ដូចនៅអ៊ុយក្រែនអីចឹង៕”

    ពាក្យគន្លឹះទាក់ទង
    អត្ថបទទាក់ទង