គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្ដេចតេជោ ហ៊ុ​ន សែន​ ថ្លែងចំអក​ឲ្យលោក​​ សម រង្ស៊ី ដែល​ត្រូវ​ប្រជាពលរដ្ឋ​ថៃ​ព្រមាន​កុំឲ្យ​ជ្រៀត​ជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​ប្រទេស​ថៃ​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី២១ ខែតុលា ឆ្នាំ២០២០​ |
    សម្ដេចតេជោ ហ៊ុ​ន សែន​ ថ្លែងចំអក​ឲ្យលោក​​ សម រង្ស៊ី ដែល​ត្រូវ​ប្រជាពលរដ្ឋ​ថៃ​ព្រមាន​កុំឲ្យ​ជ្រៀត​ជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​ប្រទេស​ថៃ​ សម្ដេចតេជោ ហ៊ុ​ន សែន​ ថ្លែងចំអក​ឲ្យលោក​​ សម រង្ស៊ី ដែល​ត្រូវ​ប្រជាពលរដ្ឋ​ថៃ​ព្រមាន​កុំឲ្យ​ជ្រៀត​ជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​ប្រទេស​ថៃ​

    បន្ទាយមានជ័យ​៖ សម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រ​កម្ពុជា​ នៅថ្ងៃទី​២១​ ខែតុលា​ ឆ្នាំ២០២០ បាន​ថ្លែងចំអក​ដល់លោក សម រង្ស៊ី ដែលត្រូវ​បាន​ប្រជាពលរដ្ឋ​ថៃ​ ព្រមាន​យ៉ាងចាស់ដៃ​ថា​ កុំ​ឲ្យជ្រៀត​ជ្រែក​ចូល​កិច្ច​ការ​ផ្ទៃក្នុង​ប្រទេស​ថៃ​។

    ​សម្ដេចតេជោ​ បាន​ថ្លែង​ដូចនេះ ក្នុងឱកាស​ដែលស​ម្តេច​ចុះជួបសំណេះសំណាល និង​ចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ​ដែលរង​គ្រោះដោយ​ជំនន់​ទឹក​ភ្លៀង សម្តេចតេជោ ហ៊ុន សែន បានរំលឹកអំពីភាព​អាម៉ាស់​របស់​ លោក សម រង្ស៉ី រឿងធ្វើយុទ្ធនាការ​ម្រាម​ដៃ៣ ហើយប្រកាស​ថា ចូលរួម​សាមគ្គី​ជាមួយ​ប្រជាជ​ន​ថៃ ក្នុង​ការ​តវ៉ាប្រឆាំង​រដ្ឋាភិបាល​។

    សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា៖ «អញ្ចឹងខ្ញុំគ្រាន់តែផ្តាំផ្ញើ កំពុងតែទឹកជំនន់ផងកូវីដផង កុំរញ៉េរញ៉ៃ ហើយកុំទៅលើកម្រាមដៃ៣អី(ថា)ចូលរួមជាមួយថៃ ឃើញថៃគេដាក់ត្រឡប់មកវិញថា កុំជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ថៃ អី ចង់សាមគ្គីភាពជាមួយនឹងការតស៊ូជាមួយប្រជាជនថៃ រឿង​ថៃ​រឿង​របស់ថៃ ខ្មែររឿងរបស់ខ្មែរ គ្រាន់តែបញ្ជាក់ជូនប៉ុណ្ណឹង តម្រូវការ​ពេលនេះគឺ​កម្លាំង​ទាំងអ​ស់​ត្រូវ​ប្រមូល​ផ្តុំជួយប្រជាពលរដ្ឋ ក្នុងគ្រាមានអាសន្ន»។

    សូមជម្រាបជូនថា​ កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ កន្លងទៅ លោក សម រង្ស៉ី ដែលកំពុងសម្ងំនៅក្រៅប្រទេស បានបង្ហោះបំផុសបំផុលតាម Facebook ដោយ​បង្ហោះ​រូប​ថត​របស់​ខ្លួន​លើកម្រាម​ដៃ៣ ហើយ​ញុះញង់ឱ្យអ្នកគាំទ្រខ្លួន​ចូល​រួមសាមគ្គីភាពជាមួយអ្នកតវ៉ា​នៅ​ក្នុងថៃ ដែល​កំពុង​ធ្វើបាតុកម្មប្រឆាំង​នឹង​រដ្ឋាភិបាល​ថៃ។​

    បន្ទាប់ពីមានការបំផុសបំផុលនេះ មានពលរដ្ឋថៃម្នាក់ឈ្មោះ Lertchai Jangjittin ប្រាប់លោក សម រង្ស៉ី «កុំឱ្យយកប្រជាធិបតេយ្យថៃ មកប្រៀបជាមួយកម្ពុជា ដែលមានប្រជាធិបតេយ្យរួចហើយ»។

    ពលរដ្ឋថៃម្នាក់នេះ បាន Comment ព្រមានលោក សម រង្ស៉ី ជាភាសាថៃ យ៉ាង​អាម៉ាស់ដែល​មាន​ន័យ​បក​ជា​ភាសា​ខ្មែរថា៖ «ចង់ធ្វើនាយករដ្ខមន្រ្តី គឺទៅឈឈ្មោះបោះឆ្នោត អ្វីដែលអ្នក​ស្រែករឿង​ប្រជាធិបតេយ្យ ព្រោះអ្នកចង់ធ្វើជានាយករដ្ឋមន្រ្ដី តែផ្ទុយទៅវិញ​គឺ​បែជា​សាង​បញ្ហា​ឱ្យ​អ្នក​ប្រជាធិបតេយ្យថៃ មានជំលោះជាមួយរដ្ឋាភិបាលកម្ពុជា បើចង់ជំរុញប្រជាធិបតេយ្យនៅថៃ សូមកុំមក​ជ្រៀត​ជ្រែកកិច្ចការនយោបាយរបស់ប្រទេសថៃគឺល្អបំផុត»។

    ក្រៅពីចំអកចំពោះ លោក សម រង្ស៉ី ដែលធ្វើនយោបាយមិនប្រាកដប្រជា សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅ មេក្រុមឧទ្ទាមនេះទៀតថា សម្តេចបានស៊ើបដឹងអស់ហើយ អំពី​ផែន​ការ​ធ្វើបាតុ​កម្ម​នៅមុខ​ស្ថានទូតចិន នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០។ សម្តេចបានអះអាងថា បាតុកម្មនេះ ​ត្រូវ​បាន​ជំរុញ​ដោយ​ក្រុម​ប្រឆាំងនៅក្រៅប្រទេស ហើយប្រមូលមនុស្សពីតាមបណ្តាខេត្ត តែទោះជាយ៉ាងនេះក្តី សម្តេចបានព្រមាន​បង្ក្រាបបាតុកម្មនេះតែម្តង៕

     

    អត្ថបទទាក់ទង