គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    វ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) ៥០ម៉ឺនដូស​ ដែលកម្ពុជាទិញពីមិត្តចិន​លើកទី២ បាន​មកដល់កម្ពុជា​ហើយ​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសៅរ៍ ទី១៧ ខែមេសា ឆ្នាំ២០២១​ |
    វ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) ៥០ម៉ឺនដូស​ ដែលកម្ពុជាទិញពីមិត្តចិន​លើកទី២ បាន​មកដល់កម្ពុជា​ហើយ​ វ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) ៥០ម៉ឺនដូស​ ដែលកម្ពុជាទិញពីមិត្តចិន​លើកទី២ បាន​មកដល់កម្ពុជា​ហើយ​

    ភ្នំពេញ​៖ នៅព្រឹក​ថ្ងៃទី​១៧​ ខែមេសា ឆ្នាំ​២០២១​នេះ វ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) ចំនួន ៥០ម៉ឺនដូស ដែលកម្ពុជាបញ្ជាទិញ បាន​ដឹកមកតាមយន្ត​ហោះពិសេស​មក​ដល់កម្ពុជាហើយ​។

    ខណៈពេល​អញ្ជើញទទួល​វ៉ាក់សាំង​នៅព្រឹកនេះ លោកជំទាវ​ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល​បាន​មាន​ប្រសាសន៍ថា​ នេះជាការបញ្ជាទិញលើកទី២ ទៅក្រុមហ៊ុន​ស៊ីណូវ៉ាក់ ពីប្រទេស​ចិន​ ដែលសរុប​មកដល់ពេលនេះ​កម្ពុជា​ទទួលបាន​វ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) ចំនួន ២លានដូស ហើយគណៈកម្មការចំពោះកិច្ច​នឹង​ធ្វើការរៀបចំចាក់ជូន​ប្រជាពលរដ្ឋ​ជាបន្តបន្ទាប់​។

    លោកជំទាវ យក់ សម្បត្តិ បានបញ្ជាក់បន្ថែមទៀត​ថា​ កម្ពុជា​កំពុងធ្វើការជាមួយស្ថានទូតចិន ដោយបានបញ្ជាទិញ​វ៉ាកសាំងស៊ីណូហ្វាម (Sinopharm) ចំនួន​ ៤លានដូស និង​វ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) ចំនួន​ ៥លាន៥សែនដូស បន្ថែម​ទៀត​៕

    រូបភាព៖ BTVNews

     

    អត្ថបទទាក់ទង