រាជរដ្ឋាភិបាលកម្ពុជា ប្រកាសបញ្ចេញម៉ាសក្រណាត់ ២លានម៉ាស ចែកជូនប្រជាពលរដ្ឋនៅភ្នំពេញ
ភ្នំពេញ៖ បន្ទាប់ពីទទួលបានបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជានៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានប្រកាសបញ្ចេញម៉ាសចំនួន២លានម៉ាស (ម៉ាសក្រណាត់) ពីឃ្លាំងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ជូនឯកឧត្ដមអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដើម្បីចែកជូនដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍ក្រីក្រ និងទុកប្រើប្រាស់ចូលរួមការពារពីជំងឺឆ្លងកូវីដ-១៩ ៕
អត្ថបទទាក់ទង