គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្ដេច​តេជោ ​ហ៊ុន​ សែន​ អញ្ជើញ​ជួប​ពិភាក្សា​ការងារ​ជា​មួយ​ក្រុម​ប្រឹក្សា​ធុរកិច្ច​​អាមេរិក​-អាស៊ាន តាម​ប្រព័ន្ធ​វីដេអូ​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី២១ ខែកញ្ញា ឆ្នាំ២០២០​ |
    សម្ដេច​តេជោ ​ហ៊ុន​ សែន​ អញ្ជើញ​ជួប​ពិភាក្សា​ការងារ​ជា​មួយ​ក្រុម​ប្រឹក្សា​ធុរកិច្ច​​អាមេរិក​-អាស៊ាន តាម​ប្រព័ន្ធ​វីដេអូ​ សម្ដេច​តេជោ ​ហ៊ុន​ សែន​ អញ្ជើញ​ជួប​ពិភាក្សា​ការងារ​ជា​មួយ​ក្រុម​ប្រឹក្សា​ធុរកិច្ច​​អាមេរិក​-អាស៊ាន តាម​ប្រព័ន្ធ​វីដេអូ​

    ភ្នំពេញ​៖ នៅ​វិមា​នសន្តិភាព ​នា​ព្រឹក​ថ្ងៃ​ទី​២១ ​ខែ​កញ្ញា ​ឆ្នាំ ​២០២០​នេះ ​សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា ​បាន​ជួប​ពិភាក្សា​ការងារ​ជា​មួយ​នឹង​ក្រុម​ប្រឹក្សា​ធុរកិច្ចសហរដ្ឋ​អាមេរិក​-អាស៊ាន​ តាម​ប្រព័ន្ធ​វីដេអូ។​

    សម្ដេចតេជោ​ ហ៊ុន​ សែន​ បាន​ថ្លែង​ស្វាគមន៍​យ៉ាង​កក់​ក្តៅ​ចំពោះ​លោក​ Alexander Feldman ដែលបាន ប្រធាន​ និង​ជានាយក​ប្រតិបត្តិ​ នៃ​ក្រុម​ប្រឹក្សា​ធុរកិច្ច​អាមេរិក​-អាស៊ាន​ ព្រមទាំង​គណៈ​ប្រតិភូ​ទាំងអស់​ ដែល​បាន​ចូល​រួម​កិច្ច​ប្រជុំ​តាម​ប្រពន្ធ​វីដេអូ​នេះ។

    សម្ដេច​បាន​គូស​បញ្ជាក់​ថា ​ទោះ​ជា​មិន​អាច​រៀប​ចំ​ជំនួប​ដោយ​ផ្ទាល់ ​នៅ​ប្រទេស​កម្ពុជា​ក្តី​ តែ​សម្ដេច​ជឿជាក់​ថា​យើង​នឹង​អាច​ទាញ​យក​លទ្ធ​ផល​ជាក់​ស្ដែង​ចេញ​ពី​កិច្ច​ប្រជុំ​ដ៏សំខាន់​នេះ ​នៅពេ​លដែ​ល​យើង​កំពុងព្យាយា​ម​ដោះស្រាយ​បញ្ហា​ប្រឈម​នានា ​ដែល​បណ្ដាល​មក​ពី​ការ​រាតត្បាត​ជំងឺ​កូវីដ​១៩​ ដើម្បី​ពង្រីក​កាលានុវត្តភាព​ សហប្រតិបត្តិការ ​ជំរុញកំ​ណើន ​និ​ង​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​របស់​យើង​មាន​ភាព​រឹងមាំ​វិញ​ បន្ទាប់ពី​ជំងឺ​កូវីដ​១៩ ​មាន​ការ​ថម​ថយ។​

    ខាង​ក្រោម​នេះ​គឺ​ជា​ចំណុច​សំខាន់​ៗ​ក្នុង​ជំនួប​រវាង ​សម្ដេច​​តេជោ ​ហ៊ុន ​សែន ​នាយក​រដ្ឋមន្ត្រី​​កម្ពុជា​ ជា​មួយ​នឹង​ក្រុម​ប្រឹក្សា​ធុរកិច្ច​សហរដ្ឋ​អាមេរិក​-អាស៊ាន តា​មប្រព័ន្ធ​វីដេអូ​ នាព្រឹក​ថ្ងៃ​ទី​២១ ​ខែ​កញ្ញា​ ឆ្នាំ​២០២០​​នេះ​៖​

     

     

    អត្ថបទទាក់ទង