គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    រាជរដ្ឋាភិបាល បានសម្រេចដំឡើងប្រាក់ឈ្នួលដល់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង ចំនួន១៩២ដុល្លារ សម្រាប់ឆ្នាំ២០២១ ខាងមុខនេះ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី១០ ខែកញ្ញា ឆ្នាំ២០២០​ |
    រាជរដ្ឋាភិបាល បានសម្រេចដំឡើងប្រាក់ឈ្នួលដល់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង ចំនួន១៩២ដុល្លារ សម្រាប់ឆ្នាំ២០២១ ខាងមុខនេះ រាជរដ្ឋាភិបាល បានសម្រេចដំឡើងប្រាក់ឈ្នួលដល់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង ចំនួន១៩២ដុល្លារ សម្រាប់ឆ្នាំ២០២១ ខាងមុខនេះ

    ភ្នំពេញ៖ រាជរដ្ឋាភិបាល បានសម្រេចដំឡើងប្រាក់ឈ្នួលដល់កម្មករនិយោជិតក្នុងវិស័យ​វាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង ចំនួន១៩២ដុល្លារ ក្នុង១ខែ សម្រាប់ឆ្នាំ២០២១ ខាងមុខនេះ។

    យោងតាម​សេចក្ដីប្រកាសព័ត៌មាន​របស់​ក្រសួងការងារ​​ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ចេញផ្សាយនៅថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០២០ បាន​ឲ្យដឹង​ថា​ បន្ទាប់​ពីបាន​ពិភាក្សា​គ្នា​ រវាងតំណាង​និយោជិត តំណាង​និយោជក និង​តំណាង​ភាគីរាជរដ្ឋាភិបាល​ រយៈ​ពេល​ជាច្រើន​ថ្ងៃកន្លង​ទៅ​ ភាគីទាំងបី​ បាន​ឯកភាព​គ្នា​ជាឯកច្ឆន្ទ​គាំទ្រ​តួលេខ​ ១៩០ដុល្លារ​​ ជាតួលេខ​ប្រាក់​ឈ្នួល​អប្បបរមា​ ក្នុង​១ខែ សម្រាប់​កម្មករ​និយោជិត​ផ្នែក​វាយនភណ្ឌ កាត់​ដេរ និងផលិត​ស្បែក​ជើង​ សម្រាប់​ឆ្នាំ​២០២១ ។

    សេចក្ដីប្រកាសបាន​ឲ្យដឹងទៀត​ថា​​ ​សម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន នាយករដ្ឋមន្ត្រី​កម្ពុជា ​បាន​បន្ថែម​ទឹក​ប្រាក់​ចំនួន២ដុល្លារ​បន្ថែមទៀត លើទឹក​ប្រាក់ដែលបាន​សម្រេចដោយតំណាងភាគីទាំង៣។ ដូច្នេះចាប់​ពីថ្ងៃទី​១ ខែមករា​ ឆ្នាំ​២០២១ បងប្អូន​កម្មករ​និយោជិត​ផ្នែក​វាយនភណ្ឌ កាត់ដេរ និង​ផលិត​ស្បែក​ជើង​ នឹង​មាន​ប្រាក់​ឈ្នួល​អប្បបរមាចំនួន ១៩២ដុល្លារ ក្នុង​មួយខែ​​ ចំពោះ​កម្មករ​និយោជិត​ពេញសិទ្ធិ និង​ចំនួន​១៨៧ដុល្លារ​ ក្នុង​មួយ​ខែ​ ចំពោះ​កម្មករ​និយោជិត​សាកល្បង​។ ក្រៅពីនោះ​ ប្រាក់​អត្ថប្រយោជន៍​ផ្សេង​ទៀត​ ដែល​កម្មករ​និយោជិត​ធ្លាប់​ទទួលបាន​កន្លងមក​ ត្រូវ​បាន​រក្សា​ទុក​នៅដដែល​៕

    សេចក្ដីប្រកាសព័ត៌មាន​របស់​ក្រសួង​ការងារ​ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ៖

     

    អត្ថបទទាក់ទង