គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្រេចឧបត្ថម្ភថវិកាបន្ថែម ៥០០លានរៀល ដល់ខេត្តបន្ទាយមានជ័យ ដើម្បីរៀបចំធ្វើចត្តាឡីស័កពលករខ្មែរមកពីថៃ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី១៣ ខែមករា ឆ្នាំ២០២១​ |
    ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្រេចឧបត្ថម្ភថវិកាបន្ថែម ៥០០លានរៀល ដល់ខេត្តបន្ទាយមានជ័យ ដើម្បីរៀបចំធ្វើចត្តាឡីស័កពលករខ្មែរមកពីថៃ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្រេចឧបត្ថម្ភថវិកាបន្ថែម ៥០០លានរៀល ដល់ខេត្តបន្ទាយមានជ័យ ដើម្បីរៀបចំធ្វើចត្តាឡីស័កពលករខ្មែរមកពីថៃ

    ភ្នំពេញ​៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានសម្រេចឧបត្ថម្ភថវិកាបន្ថែមចំនួន ៥០០លានរៀល ដល់ខេត្តបន្ទាយមានជ័យ ដើម្បីរៀបចំការធ្វើចត្តាឡីស័កសម្រាប់ពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃ។ នេះបើតាមការបញ្ជាក់របស់លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល។

    ក្រៅពីបន្ថែមថវិកា៥០០លានរៀល សម្តេចតេជោ ហ៊ុន សែន ក៏បានឧបត្ថម្ភជំនួយមួយចំនួនទៀត ខេត្តបន្ទាយមានជ័យ ដូចជា ឃីតចំនួន៥ពាន់ឃីត មីចំនួន៥ពាន់កេស និងទឹកសុទ្ធចំនួន១ម៉ឺន។

    សូមបញ្ជាក់ថា កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន ទើបតែបន្ថែមថវិកាសរុប ៧០០លានរៀល ដល់ខេត្តជាប់ព្រំដែនចំនួន៤ រួមមាន ខេត្តប៉ៃលិន, ខេត្ត​បាត់ដំបង, ខេត្តបន្ទាយមានជ័យ និងខេត្តឧត្ដរមានជ័យ ដើម្បីរៀបចំធ្វើចត្តាឡីស័ក សម្រាប់ពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ៕

     

    ពាក្យគន្លឹះទាក់ទង
    អត្ថបទទាក់ទង