គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

        សម្ដេចតេជោ ហ៊ុន សែន៖ គណបក្សប្រជាជនកម្ពុជា គឺជានិមិត្តរូបនៃការផ្លាស់ប្ដូរ

        ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី១៦ ខែមីនា ឆ្នាំ២០២៣​ |
        សម្ដេចតេជោ ហ៊ុន សែន៖ គណបក្សប្រជាជនកម្ពុជា គឺជានិមិត្តរូបនៃការផ្លាស់ប្ដូរ សម្ដេចតេជោ ហ៊ុន សែន៖ គណបក្សប្រជាជនកម្ពុជា គឺជានិមិត្តរូបនៃការផ្លាស់ប្ដូរ

        សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានប្រកាសនៅព្រឹកថ្ងៃទី១៦ មីនា ២០២៣ ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិត សាកលវិទ្យាល័យបៀលប្រា(BBU)ថា គណបក្សប្រជាជនកម្ពុជាដែលកំពុងដឹកនាំរាជរដ្ឋាភិបាលបច្ចុប្បន្ន គឺជានិមិត្តរូបនៃការផ្លាស់ប្ដូរនៃព្រះរាជាណាចក្រកម្ពុជា។ ដែលការផ្លាស់ប្ដូរនោះមាន ៖

        ⁃ ការផ្លាស់ប្ដូរពីវាលពិឃាត មកការរស់រានមានជីវិត
        ⁃ ការផ្លាស់ប្ដូរពីសង្គ្រាម មកកាន់សន្តិភាព
        ⁃ ការផ្លាស់ប្ដូរពីភាពក្រីក្រ តោកយ៉ាក មកកាន់ស្ថានភាពនៃប្រទេសមួយដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប និងអាចឈានទៅការផ្លាស់ប្ដូរនៅឆ្នាំ 2030 សម្រាប់ក្លាយទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ2050 សម្រាប់ក្លាយទៅជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់។

        សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា នៅតែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ កម្ពុជាយើងនឹងចាកចេញផុតពីប្រទេសស្ថិតក្នុងប្រទេសអភិវឌ្ឍន៍តិចតួច៕

         

        អត្ថបទទាក់ទង