គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ប្រធានបទសំខាន់ៗ៣ ត្រូវបានយកមកពិភាក្សាក្នុងកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីជំនួយមនុស្សធម៌របស់អាស៊ាន សម្រាប់មីយ៉ាន់ម៉ា

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសៅរ៍ ទី៧ ខែឧសភា ឆ្នាំ២០២២​ |
    ប្រធានបទសំខាន់ៗ៣ ត្រូវបានយកមកពិភាក្សាក្នុងកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីជំនួយមនុស្សធម៌របស់អាស៊ាន សម្រាប់មីយ៉ាន់ម៉ា ប្រធានបទសំខាន់ៗ៣ ត្រូវបានយកមកពិភាក្សាក្នុងកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីជំនួយមនុស្សធម៌របស់អាស៊ាន សម្រាប់មីយ៉ាន់ម៉ា

    ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រេសិត​ពិសេស​នៃប្រធាន អាស៊ានស្តីពីមីយ៉ាន់ម៉ា និងឯកឧត្តម លឹម ចុក ហ៊ុយ អគ្គលេខាធិការអាស៊ាន ក្នុងតួនាទី​ជា​អ្នកសម្រប សម្រួលជំនួយមនុស្សធម៌អាស៊ាន បានធ្វើជា​សហប្រធាន​ដឹកនាំកិ​ច្ច​ប្រជុំ​ពិគ្រោះ​យោបល់ស្តីពីជំនួយ មនុស្សធម៌របស់អាស៊ានសម្រាប់មីយ៉ាន់ម៉ា តាម​ទម្រង់ផ្ទាល់​នៅ​រាជធានីភ្នំពេញ និង​តាមប្រព័ន្ធវីដេអូ។

    កិច្ចប្រជុំពិគ្រោះយោបល់នេះត្រូវបានផ្តួចផ្តើមឡើងដោយកម្ពុជា ក្នុងនាមជាប្រធានអាស៊ាននៅ ឆ្នាំ២០២២ ដោយមានកិច្ចសហប្រតិបត្តិការជាមួយអគ្គលេខាធិការអាស៊ាន ដែលនេះ​ជា​ផ្នែក​មួយនៃ ការអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុច។ កិច្ចប្រជុំ​នេះ​មាន​ការ​អញ្ជើញ​ចូលរួម​ពី​លោកស្រី ចយស៍ មស៊ូយ៉ា ឧបការី​អគ្គលេខាធិការ​អង្គការ​ស​ហប្រជាជាតិ​ទទួល​បន្ទុកកិច្ច​ការ​មនុស្សធម៌ និងជាអ្នកសម្រប សម្រួលរងផ្នែកជំនួយសង្គ្រោះបន្ទាន់ ព្រមទាំង​តំណាង​ជាន់​ខ្ពស់​មក​ពីបណ្តា​ប្រទេសសមាជិកអាស៊ាន ទាំងអស់ រួមទាំងក្រុមការងារមីយ៉ាន់ម៉ាទទួលបន្ទុកមនុស្សធម៌ ទីភ្នាក់ងារ​ឯកទេសរបស់អង្គការ សហប្រជាជាតិ ដៃគូខាងក្រៅរបស់អាស៊ាន និងអង្គការ​អន្តរជាតិ​ពាក់ព័ន្ធ​នានា​នៅមីយ៉ាន់ម៉ា។

    អង្គប្រជុំបានពិភាក្សាលើប្រធានបទសំខាន់ៗចំនួន ០៣ រួមមាន៖

    ១- ក្របខ័ណ្ឌការរៀបចំការ ផ្តល់ជំនួយមនុស្សធម៌អាស៊ាន

    ២- ការដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធនឹងប្រតិបត្តិការនៃការផ្តល់ ជំនួយមនុស្សធម៌

    ៣- ក្របខ័ណ្ឌសម្រាប់ការគ្រប់គ្រងវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅមីយ៉ាន់ម៉ា

    ខាងក្រោមនេះជាលទ្ធផលនៃកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីជំនួយមនុស្សធម៌របស់អាស៊ានសម្រាប់មីយ៉ាន់ម៉ា

    អត្ថបទទាក់ទង