គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្ដេចតេជោ​ ហ៊ុន​ សែន​ ជំរុញឲ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ពង្រឹងយន្តការទប់ស្កាត់ដល់ការរើសអើង​ ការប្រមាថ មាក់ងាយលើជនមានពិការភាព​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី៣ ខែធ្នូ ឆ្នាំ២០២១​ |
    សម្ដេចតេជោ​ ហ៊ុន​ សែន​ ជំរុញឲ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ពង្រឹងយន្តការទប់ស្កាត់ដល់ការរើសអើង​ ការប្រមាថ មាក់ងាយលើជនមានពិការភាព​ សម្ដេចតេជោ​ ហ៊ុន​ សែន​ ជំរុញឲ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ពង្រឹងយន្តការទប់ស្កាត់ដល់ការរើសអើង​ ការប្រមាថ មាក់ងាយលើជនមានពិការភាព​

    ភ្នំពេញ៖ នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ សម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន​ចេញសារលិខិតជូនជនរួមជាតិ​ក្នុងឱកាសទិវាជនមានពិការភាពកម្ពុជា​លើកទី២៣ និងអន្តរជាតិ​លើកទី៣៩  ក្រោមប្រធានបទ​ ភាពជាអ្នកដឹកនាំ និងការចូលរួម​របស់ជនមានពិការភាព ដើម្បីឆ្ពោះទៅរកការស្ដារឡើងវិញក្រោយកូវីដ១៩ ប្រកបដោយបរិយាបន្ន ផាសុកវត្ថុ និងចីរភាព។

    តាមរយៈសារលិខិតសម្ដេចតេជោ​ ហ៊ុន​ សែន​ បានស្នើដល់អាជ្ញាធរមូលដ្ឋាន​ពាក់ព័ន្ធទាំងអស់​ ពង្រឹងយន្តការសម្របសម្រួល ទប់ស្កាត់ដល់ការរើសអើង ការប្រមាថ មាក់ងាយលើជនមានពិការភាព។ បន្ថែមលើសពីនេះទៀត សម្ដេចបានអំពាវនាវឲ្យមានការគិតវិភាគប្រភេទអាជីវកម្ម​ និងមុខរបរដែលសមស្របសម្រាប់ជនមានពិការភាព ឆ្លើយតបតម្រូវការទីផ្សារ ដើម្បីធានានិរន្តរភាពមុខរបរ និងអាជីវកកម្ម ហើយបង្កើនការយល់ដឹងអំពីឱកាសក្លាយជាសហគ្រិនភាពក្នុងការបង្កើតសាជីវកម្ម​ និងការចាប់ផ្ដើមធ្វើធុរកិច្ច​ដោយខ្លួន​ឯង។

    សូមជម្រាបថា រដ្ឋាភិបាលកម្ពុជា បាន​ដាក់ចេញ​នូវផែនការយុទ្ធសាស្ត្រស្ដីពីពិការភាព ២០១៩-២០២៣ ដោយបាន​គិតគូយ៉ាងល្អិតល្អន់អំពីការដោះស្រាយជូនជនមានពិការភាព ដើម្បីបង្កើនការងារ និងសន្តិសុខសេដ្ឋកិច្ច ក្នុងគោលដៅកាត់បន្ថយភាពក្រីក្រ តាមរយៈការលើកកម្ពស់កំណើនការងារសមស្រប និងការពង្រឹងពង្រីកអាជីព និង​មុខរបរ​ ដើម្បីបង្កើន​ជីវភាពរស់នៅបានសមរម្យជូនជនមានពិការភាព៕

    ខាងក្រោមនេះជាសារលិខិតសម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី ក្នុងឱកាសទិវាជនមានពិការភាពកម្ពុជាលើកទី២៣ និងទិវាជនមានពិការភាពអន្តរជាតិ​៖

    អត្ថបទទាក់ទង