គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

        រដ្ឋសភាទទួលយកសេចក្តីព្រាងស្តីពីសុវត្ថិភាពម្ហូបអាហារ និងសេចក្តី ព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់​ស្តីពីការគ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង ខណ្ឌ មកពិនិត្យនិងសិក្សា

        ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី១២ ខែមេសា ឆ្នាំ២០២២​ |
        រដ្ឋសភាទទួលយកសេចក្តីព្រាងស្តីពីសុវត្ថិភាពម្ហូបអាហារ និងសេចក្តី ព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់​ស្តីពីការគ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង ខណ្ឌ មកពិនិត្យនិងសិក្សា រដ្ឋសភាទទួលយកសេចក្តីព្រាងស្តីពីសុវត្ថិភាពម្ហូបអាហារ និងសេចក្តី ព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់​ស្តីពីការគ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង ខណ្ឌ មកពិនិត្យនិងសិក្សា

        ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការ អចិន្រ្តៃយ៍រដ្ឋសភា នាព្រឹកថ្ងៃអង្គារ ទី១២ ខែមេសា ឆ្នាំ២០២២ ដោយបានអនុម័តទទួលយកសេចក្តីព្រាងច្បាប់ចំនួនពីរ ដែលជាសំណើរបស់រាជរដ្ឋាភិបាល មកប្រគល់ជូនគណៈកម្មការជំនាញរដ្ឋសភាដើម្បីពិនិត្យ និងសិក្សា។

        សេចក្តីព្រាងច្បាប់ដែលរដ្ឋសភាទទួលយកមកពិនិត្យសិក្សានេះមាន សេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ និងសេចក្តីសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា១៤០នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង ខណ្ឌ ដែលត្រូវប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខនស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨។

        នៅក្នុងកិច្ចប្រជុំនេះ សម្តេចអគ្គមហាពញាចក្រី ក៍បានស្នើឲ្យអគ្គលេខាធិការដ្ឋានរដ្ឋសភា និងស្ថាប័នពាក់ព័ន្ធ សហការរៀបចំទទួលបដិសណ្ឋារកិច្ច ដំណើរទស្សនកិច្ចផ្លូវការនិងមិត្តភាពរបស់ឯកឧត្តម Om Birla ប្រធានសភាជាន់ទាបនៃសាធារណរដ្ឋឥណ្ឌា (Lok Sabha) ដែល នឹងអញ្ជើញមកបំពេញទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជាពីថ្ងៃទី២១ដល់ថ្ងៃទី២៤ ខែមេសា នេះ ផងដែរ៕

        អត្ថបទទាក់ទង