គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ៨៣៧គ្រួសារ ទទួលព្រះរាជអំណោយព្រះមហាក្សត្រ និងសម្ដេចម៉ែ

ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី២៩ ខែតុលា ឆ្នាំ២០២១​ |
ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ៨៣៧គ្រួសារ ទទួលព្រះរាជអំណោយព្រះមហាក្សត្រ និងសម្ដេចម៉ែ ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ៨៣៧គ្រួសារ ទទួលព្រះរាជអំណោយព្រះមហាក្សត្រ និងសម្ដេចម៉ែ

ភ្នំពេញ៖ ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀង ចំនួន ៨៣៧គ្រួសារ ស្ថិតនៅក្នុងសង្កាត់គងនយ និងសង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ បាន​ទទួលព្រះរាជអំណោយដ៏ថ្លៃថ្លារបស់ព្រះករុណា​អម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេច​ព្រះមហាក្សតី្រ នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្ដី​ថ្លៃ​ថ្នូរ និង​សុភមង្គល​។

ពិធីចែកព្រះរាជអំណោយរបស់ព្រះករុណា ព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី ព្រះវរាជមាតាជាតិខ្មែរ បាន​ធ្វើឡើងនៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ព្រះតំណាងព្រះករុណា ព្រះមហាក្សត្រ និងសម្ដេចម៉ែ និងមានការចូលរួមពីឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។

   

បញ្ចេញមតិ
អត្ថបទទាក់ទង