សម្ដេចតេជោ៖ រដ្ឋនឹងជួយបង់ថ្លៃទឹកភ្លើង គ្រួសារសពអ្នកជំងឺកូវីដ១៩រយៈពេល៥ខែ និង៣ខែសម្រាប់គ្រួសារមានសមាជិកឆ្លងកូវីដ១៩

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពូជា បានប្រកាសពីការអន្តរាគមន៍ជួយរបស់រាជរដ្ឋាភិបាលក្នុងពេលលំបាក ដោយគ្រួសារសពអ្នកជំងឺកូវីដ-១៩ រដ្ឋបង់ជំនួសថ្លៃទឹកភ្លើង ៥ខែ និង ៣ខែ សម្រាប់គ្រួសារដែលមានសមាជិកឆ្លងកូវីដ-១៩។ ចំពោះគ្រួសារកំពុងចត្តាឡីស័កតំបន់ Lockdown រដ្ឋជូន ៣០ម៉ឺនរៀល និងថ្លៃទឹកភ្លើង ០២ខែ និងគ្រឿងឧបភោគបរិភោគមួយចំនួនថែមទៀត។
ពាក្យគន្លឹះទាក់ទង
អត្ថបទទាក់ទង