គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្ដេច​តេជោ ​ហ៊ុន​ សែន​ អនុញ្ញាតឲ្យ​​ឯក​អគ្គ​រដ្ឋ​ទូត​ថ្មី​សិង្ហ​បុរី​ប្រចាំ​កម្ពុជាចូលជួបសំដែងការគួរសម និងពិភាក្សាការងារ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី២៣ ខែមីនា ឆ្នាំ២០២១​ |
    សម្ដេច​តេជោ ​ហ៊ុន​ សែន​ អនុញ្ញាតឲ្យ​​ឯក​អគ្គ​រដ្ឋ​ទូត​ថ្មី​សិង្ហ​បុរី​ប្រចាំ​កម្ពុជាចូលជួបសំដែងការគួរសម និងពិភាក្សាការងារ សម្ដេច​តេជោ ​ហ៊ុន​ សែន​ អនុញ្ញាតឲ្យ​​ឯក​អគ្គ​រដ្ឋ​ទូត​ថ្មី​សិង្ហ​បុរី​ប្រចាំ​កម្ពុជាចូលជួបសំដែងការគួរសម និងពិភាក្សាការងារ

    ភ្នំពេញ៖ នៅ​វិមានសន្តិភាព​ ព្រឹ​ក​ថ្ងៃ​ទី​២៣​ ខែ​មីនា ​ឆ្នាំ២​០២១ ​នេះ សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន ​សែន ​នាយក​រដ្ឋ​មន្ត្រី​ នៃ​ព្រះរា​ជា​ណា​ចក្រ​កម្ពុជា​ បាន​អញ្ជើញ​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ ​លោក​ជំទាវ ​ទាវ ​ឡាយចេង (Teo Lay Cheng) ឯក​អគ្គ​រដ្ឋ​ទូត​ថ្មី​របស់​សិង្ហ​បុរី​ប្រចាំនៅ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​។

    នៅក្នុង​ជំនួប​ព្រឹក​មិញ​នេះ ​លោក​ជំទាវ​ Teo Lay Cheng បាន​គោរព​អរគុណ​ សម្ដេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​ថា ​ដែលបា​​ន​ផ្តល់​កិត្តិយស​អោយ​លោក​ជំទាវ​បាន​ចូល​ជួប​ក្នុង​ពេល​ដែល​លោក​ជំទាវ​ត្រូវ​បាន​តែង​តាំង​ជាឯ​កអគ្គ​រដ្ឋ​ទូត​ថ្មី​របស់​ប្រទេស​សិង្ហបុរី​ប្រចាំ​នៅ​ព្រះរា​ជា​ណា​ចក្រ​កម្ពុជា​។

    លោក​ជំទាវ​ក៏​បាន​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ជាទី​បំផុត​ជូន​ សម្ដេច​តេជោ​នាយក​រដ្ឋ​មន្រ្តី​ ដែល​បាន​ឆ្លៀត​ពេល​វេលា​ដ៏​មមារ​ញឹក​នេះ​ទទួ​ល​លោក​ជំទាវ​។ ជាមួយ​គ្នានោះ​ដែរ​លោក​ជំទា​វ​ក៏​បា​ន​គោរព​សំដែង​នូវ​ការ​អបអរ​សាទរ​ជូន​ដល់​សម្ដេច​តេជោ​ដែល​បាន​ដឹក​នាំ​កម្ពុជា​ឆ្ពោះទៅ​រក​ការ​អភិវឌ្ឍ​ បាន​យ៉ាង​ឆាប់​រហ័ស​ជា​ទីបំផុត​ដែល​ធ្វើ​អោយ​កម្ពុជា​មាន​កំណើន​សេដ្ឋ​កិច្ច​ជា​ច្រើន​ឆ្នាំ​មក​ហើយ។​ រីឯ​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ក៏​មាន​ល្បឿនលឿ​នគួរ​អោយ​កត់​សម្គាល់​ផង​ដែរ​។

    ចំពោះ​ទំនា​ក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ ​លោក​ជំទាវ​ បាន​មាន​ប្រសាសន៍​ថា ​កម្ពុជា សិ​ង្ហបុរី​ មាន​ទំនាក់​ទំនង​ និ​ង​កិច្ច​សហប្រតិបត្តិការ​ល្អ ​ក្នុង​នោះ​រួម​ទាំង​វិស័យ​សេដ្ឋកិច្ច​ ពាណិជ្ជ​កម្ម ​វិនិយោគ​ បច្ចេក​ទេស ​និង​វិស័យ​អភិវឌ្ឍន៍​ធន​ធាន​មនុស្ស ​។ ​ទោះជា​យ៉ាង​ណា​ក៏​ដោយ​ លោក​ជំទាវ​បាន​មាន​ប្រសាសន៍​ថា ​ប្រទេស​យើង​ទាំង​ពីរ​នៅ​មាន​សក្ដានុពល​ច្រើន​ទៀត​។

    នៅក្នុ​ងបេសក​កម្ម​របស់​លោក​ជំទាវ​មក​កាន់​ព្រះរា​ជា​ណា​ចក្រ​កម្ពុជា​ពេល​នេះ ​លោក​ជំទាវ​នឹង​ខិតខំ​ប្រឹង​ប្រែង​ឲ្យអ​ស់​ពី​សមត្ថភាព​ ដើម្បី​ពង្រឹង​ និង​ពង្រីក​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ឲ្យ​កាន់​តែ​រឹង​មាំ​ និង​រីក​ចម្រើន​ឡើងថែ​ម​ទៀត​។

    សម្ដេច​តេជោ ​ហ៊ុន​ សែន ​នាយករដ្ឋមន្រ្តី បានស្វាគមន៍ និងអបអរសាទរ​ជូន​ចំពោះ​លោក​ជំទាវ​ Teo Lay Cheng ដែល​ត្រូវ​បាន​តែង​តាំង​ជា​ឯក​អគ្គ​រដ្ឋ​ទូត​វិសាមញ្ញ​ និង​ពេញ​សមត្ថភាព​របស់​ប្រទេស​សិង្ហបុរី​ប្រចាំ​នៅ​កម្ពុជា​។ សម្ដេច​តេជោ​បាន​យល់​ស្រប​ជាមួយ​នឹង​ការ​វាយ​តម្លៃ​របស់​លោកជំទាវ​ពាក់ព័ន្ធ​នឹង​ទំនាក់​ទំនង​ល្អរ​វា​ងប្រទេស​ទាំង​ពីរ​ ។ ​ក្នុង​នោះ​ សម្ដេច​តេជោ​ក៏​បាន​មាន​ប្រសាសន៍​បញ្ជាក់​បន្ថែម​ថា​ ទំនាក់​ទំនង​របស់​ប្រទេស​យើង​ទាំង​ពីរ​គឺ​មាន​ជា​យូរ​លង់​ណាស់​មក​ហើយ​ ដែលចា​ប់​ផ្ដើម​តាំង​ពី​ប្រទេស​សិង្ហបុរី​បាន​ទទួល​ឯករាជ្យ​ដោយ​បាន​ភ្ជាប់​ទំនាក់​ទំនង​ការ​ទូត​ជា​មួយ​នឹង​កម្ពុជា​តាំង​ពី​ពេល​នោះ​មក​ ។ ​សម្ដេចតេជោ ​ក៏បាន​មាន​ប្រសាសន៍​បន្ថែម​ដែរ​ថា​​ជំងឺ​កូវីដ-​ ១៩ ​បានបំ​ផ្លាញ​យើង​គ្រប់​គ្នា​ដោយ​បាន​ដាក់​គម្លាត​ឲ្យ​យើង​នៅ​ឆ្ងាយ​ពីគ្នា​ មិន​តែ​ប៉ុណ្ណោះ​ទេ ​ថែម​ទាំង​ឲ្យយើ​ង​ពាក់​ម៉ាស​នៅពេ​លសន្ទនា​ជាមួយគ្នា​ទៅ​វិញ​ទៅ​មក​ទៀត​ផង​។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ​សម្ដេច​តេជោ​បាន​មាន​ប្រសាសន៍​ថា ​យើង​ត្រូវ​តែ​ជំ​នះ​នូវ​បញ្ហា​នេះ ​គឺយើង​ត្រូវ​បន្ត​ជំរុ​ញ​ទំនាក់​ទំនង​ល្អរវាង​ប្រទេស​ទាំង​ពីរ ​និង​ជំរុ​ញកា​រ​អនុវត្ត​រាល់​កិច្ច​ព្រម​ព្រៀង និង​អនុស្សារណៈ​ទាំង​ឡាយ​ដែល​បាន​ចុះហ​ត្ថ​លេខា​កន្លង​មក និ​ងប​ន្ថែម​ជាមួ​យនូ​វកិ​ច្ចសហប្រ​តិបត្តិការ​ផ្សេងៗ​ជា​ច្រើន​ទៀត​ស្រប​តាមស​ក្កានុពល​ដែល​ប្រទេស​យើងទាំ​ង​ពីរ​មាន​ គឺ​យើង​ត្រូវ​ខិត​ខំធ្វើ​ ទោះ​បី​យើង​ត្រូវ​អនុវត្ត​ការងារ​នេះ​តាម​គន្លង​ បែប​ថ្មី​ដូច​សព្វ​ថ្ងៃ​យ៉ាង​ណា​ក៏ដោ​យ​។

    មុន​នឹង​បញ្ចប់ ​សម្ដេច​តេជោ ​ហ៊ុន សែន ​នាយក​រដ្ឋ​មន្រ្តីនៃ​កម្ពុជា​ បាន​ជូន​ពរ​លោក​ជំទាវ​ Teo Lay Cheng ទទួល​បាន​ជោគជ័យ​ក្នុង​បេសក​កម្ម​ការ​ទូត​នៅក្នុង​ព្រះ​រា​ជា​ណាច​ក្រ​កម្ពុជា​៕

     

    អត្ថបទទាក់ទង