គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្ដេចតេជោ ហ៊ុន​ សែន​៖ កិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក អាចត្រូវលើកពេលព្រោះមិនទាន់ឯកភាពគ្នា

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី៧ ខែមីនា ឆ្នាំ២០២២​ |
    សម្ដេចតេជោ ហ៊ុន​ សែន​៖ កិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក អាចត្រូវលើកពេលព្រោះមិនទាន់ឯកភាពគ្នា សម្ដេចតេជោ ហ៊ុន​ សែន​៖ កិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក អាចត្រូវលើកពេលព្រោះមិនទាន់ឯកភាពគ្នា

    សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា កិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក ដែលគ្រោងធ្វើឡើងនៅថ្ងៃទី២៦ និងទី២៧ ខែមីនា ខាងមុខនេះ អាច​នឹង​ត្រូវ​លើក​ពេល ព្រោះអាមេរិក និងប្រទេសសមាជិកអាស៊ាន មិនទាន់ឯកភាពគ្នានៅឡើយ។ សម្តេចតេជោ ហ៊ុន សែន បាន​លើក​ឡើង​បែប​នេះ​នៅក្នុង​សម្ពោធ​ដាក់ឱ្យប្រើប្រាស់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ រួមជាមួយនឹង​ពិធីសម្ពោធ​ព្រមគ្នា​នូវអាគារសាលាបឋមសិក្សា និងវិទ្យាល័យតេជោសែនត្បូងឃ្មុំ នៅខេត្តត្បូងឃ្មុំ នាពេលព្រឹកថ្ងៃទី០៧ ខែមីនា​ ឆ្នាំ២០២២នេះ។

    សម្តេចតេជោ ​ហ៊ុន សែន បញ្ជាក់ថា «អាមេរិកថាប្រជុំថ្ងៃទី២៨ មីនា តែអាស៊ាន ៤ប្រទេសថា មិនទាន់បញ្ជាក់អាចចូលប្រជុំបានទេ ដោយសារប្រទេសទាំងនោះ គាត់រវល់ប្រជុំនៅក្រៅប្រទេសចំពេលនេះដែរ។ ដូច្នេះ ខ្ញុំសុំស្នើឱ្យលើកពេលទៅពេលក្រោយវិញ តែដល់ទៅខែ ៦ ខ្ញុំមិនអាចចេញពីប្រទេសបានទេ ព្រោះកម្ពុជា ត្រូវបោះឆ្នោត។ តែក្នុងកំឡុងពេលនេះ ​ខ្ញុំអាចទៅប្រជុំបាន ក្នុងនាមជាប្រធានអាស៊ាន។ ពេលនេះ ឥណ្ឌូនេស៊ីដែលជាប្រទេសសម្របសម្រួល នៅមិនទាន់បានសម្របសម្រួលពេលវេលានេះ នៅឡើយទេ»

     

    អត្ថបទទាក់ទង