សម្ដេចតេជោ ហ៊ុន សែន៖ “ត្រៀមហត់នឿយកិច្ចការក្នុងប្រទេសមុននឹងហត់កិច្ចការអន្តរជាតិ”
ភ្នំពេញ៖ តាមរយៈហ្វេសប៊ុក នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសថា សម្ដេចនឹងប្រើពេល៥ថ្ងៃ ៤យប់ ធ្វើដំណើរទៅកាន់ខេត្តចំនួន៤ ដើម្បីជួប និងដោះស្រាយជូនប្រជាជនដែលរងគ្រោះដោយជំនន់ទឹកភ្លៀង។
សម្ដេចតេជោបានសរសេរថា “បន្ទាប់ពីទទួលប្រធានាធិបតីទីម៉ឡេសថ្ងៃ២០តុលាខ្ញុំនឹងធ្វើដំណើរទៅកាន់ខេត្តចំនួន៤ គឺសៀមរាប បន្ទាយមានជ័យ បាត់ដំបង និងពោធិ៍សាត់ ដោយប្រើពេល៥ថ្ងៃ៤យប់។ ដំណើរទៅលើកនេះសំខាន់ជួប និងដោះស្រាយជូនប្រជាជនដែលរងគ្រោះដោយជំនន់ទឹកភ្លៀង។”
សម្ដេចតេជោ បញ្ជាក់ថា សម្ដេចបានត្រៀមខ្លួនហត់នឿយនូវកិច្ចការក្នុងប្រទេសមុននឹងហត់កិច្ចការអន្តរជាតិដែលមាន ASEAN, G20 និងAPEC ដែលជាកិច្ចប្រជុំក្នុងខែវិច្ឆិកាខាងមុខនេះ៕
ពាក្យគន្លឹះទាក់ទង
អត្ថបទទាក់ទង