គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្តេចតេជោ អញ្ជើញចាកចេញទៅខេត្តសៀមរាបហើយ ដើម្បីចូលរួមក្នុងពិធីបើកការដ្ឋានផ្លូវ៣៨ខ្សែ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសៅរ៍ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០​ |
    សម្តេចតេជោ អញ្ជើញចាកចេញទៅខេត្តសៀមរាបហើយ ដើម្បីចូលរួមក្នុងពិធីបើកការដ្ឋានផ្លូវ៣៨ខ្សែ សម្តេចតេជោ អញ្ជើញចាកចេញទៅខេត្តសៀមរាបហើយ ដើម្បីចូលរួមក្នុងពិធីបើកការដ្ឋានផ្លូវ៣៨ខ្សែ

    ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ​២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចាកចេញតាមក្បួនរថយន្តទៅកាន់ខេត្តសៀមរាបហើយ ដើម្បីចូលរួមជាអធិបតីក្នុងពិធីបើកការដ្ឋានកសាងផ្លូវ៣៨ខ្សែនៅក្នុងក្រុងសៀមរាបនាថ្ងៃទី៣០វិច្ឆិកា។

    តាមរយៈហ្វេសប៊ុកសម្តេចបានសរសេរថា «ព្រឹត្តិការណ៍៣វិច្ឆិកា ដែលបង្កឡើងដោយកូវីដ១៩បានពន្យារពេលការបើកការដ្ឋានសាងសង់ផ្លូវ៣៨ខ្សែនៅក្រុងសៀមរាប។ ពេលនេះសម្តេចកំពុងធ្វើដំណើរទៅកាន់ខេត្តសៀមរាបដើម្បីបើកការដ្ឋានសាងសង់នៅថ្ងៃ៣០វិច្ឆិកា២០២០ខានស្អែកនេះ។ ប្រមាណជាងមួយឆ្នាំទៀតក្រុងសៀមរាបនឹងមានផ្លូវល្អដែលសម្តេចបានផ្តោតសំខាន់លើចំណុច៤គឺ គុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងសោភណ័ភាពសម្រាប់ទីក្រុងទេសចរណ៍មួយនេះ។ ជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខសេចក្តីចំរើន»។

    សូមបញ្ជាក់ថា សៀមរាបជាប៉ូលសេដ្ឋកិច្ច ទេសចរណ៍ដ៏មានសក្តានុពលរបស់កម្ពុជា បន្ទាប់ពីរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ហើយសង្ឃឹមថាបន្ទាប់ពីការអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធទាំងនេះរួចរាល់ខេត្តសៀមរាបនឹងមានកំណើនសេដ្ឋកិច្ចរីកចម្រើនឡើង បើទោះបីបាននិងកំពុងជួបប្រឈមដោយវិបត្តិកូវីដ១៩ក៏ដោយ៕

    អត្ថបទទាក់ទង