សម្តេចវិបុលសេនាភក្តី សាយ ឈុំ ទទួលជួបគណៈប្រតិភូក្រុមមិត្តភាពព្រឹទ្ធសភាបារាំង-កម្ពុជា
នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង៩និង៣០នាទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបគណៈប្រតិភូក្រុមមិត្តភាពព្រឹទ្ធសភាបារាំង-កម្ពុជា ដឹកនាំដោយឯកឧត្តម វ៉ាំងសង់ អេប្លេ (Vincent Eble) សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុម នៅវិមានព្រឹទ្ធសភា ក្នុងឱកាសដែលឯកឧត្តម ដឹកនាំគណៈប្រតិភូ មកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី០៦ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២។
ទស្សនកិច្ចរបស់គណៈប្រតិភូនាឱកាសនេះបានឆ្លុះបញ្ចាំងនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អលើគ្រប់វិស័យដែលមានស្រាប់ និងរួមចំណែកបន្តពង្រឹងពង្រីកឱ្យកាន់តែខ្លាំងក្លាថែមទៀតរវាងកម្ពុជា-បារាំង និងរវាងព្រឹទ្ធសភាទាំងពីរ ដើម្បីនាំមកនូវគុណប្រយោជន៍ដ៏ធំធេងទាំងពេលបច្ចុប្បន្ន និងពេលអនាគតសម្រាប់ប្រទេស និងប្រជាជនទាំងពីរ។
អត្ថបទទាក់ទង