សារលិខិតសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងឱកាសប្រារព្ធទិវាអក្ខរកម្មជាតិ ៨កញ្ញា ២០២១
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញសារលលិខិតសម្ដែងនូវក្ដីសោមនស្សរីករាយជាមួយបងប្អូនជនរួមជាតិ ក្នុងឱកាសនៃការប្រារព្ធទិវាអក្ខរកម្មជាតិ ៨កញ្ញា ២០២១។
ទោះបីជាការបន្តឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ មិនអនុញ្ញាតឲ្យយើងទាំងអស់គ្នាអាចជួបប្រជុំប្រារព្ធទិវាអក្ខរកម្មជាតិ ៨ កញ្ញា ដោយផ្ទាល់មុខដូចសព្វដង ក៏ទិវាជាតិប្រចាំឆ្នាំនេះ ត្រូវបានរៀបចំឡើងក្នុងទម្រង់ជាយុទ្ធនារការតាមប្រព័ន្ធអនឡាញ និងពីចម្ងាយតាមគ្រប់រូបភាព ក្នុងគោលបំណងបង្កើនការយល់ដឹងទូលំទូលាយ នៅទូទាំងប្រទេស អំពីសារៈសំខាន់នៃការងារអក្ខរកម្ម ឆ្ពោះទៅរកការអភិវឌ្ឍសមត្ថភាពរបស់ប្រជាពលរដ្ឋគ្រប់រូប ដើម្បីចាប់យកឱកាសការងារកាន់តែល្អ និងងលើកស្ទួយកម្រិតជីវភាពកាន់តែប្រសើរ ជាពិសេសក្នុងដំណាក់កាលនៃការស្ដារឡើងវិញនូវសង្គម-សេដ្ឋកិច្ច បន្ទាប់ពីវិបត្តិកូវីដ១៩។
ខាងក្រោមនេះជាសារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន៖