សម្ដេចតេជោ ហ៊ុន សែន អំពាវនាវរកអ្នកថតរូបសម្ដេច ១សន្លឹក ជួយបញ្ជាក់ពេលវេលាជាក់លាក់នៃរូបនោះ
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២នេះ បានអំពាវនាវរកអ្នកថតរូបសម្ដេច១សន្លឹក ជួយបញ្ជាក់ពេលវេលាជាក់លាក់នៃរូបនោះ ដែលសម្ដេចបញ្ជាក់ថាអាចជាពេលដែលសម្ដេចទៅចរចានៅប្រទេសបារាំង និងប្រទេសផ្សេងទៀត។
តាមរយៈហ្វេសប៊ុកសម្ដេចតេជោ បានលើកឡើងយ៉ាងដូច្នេះថា «លើកដំបូងដែលខ្ញុំឃើញរូបថតមួយសន្លឹកនេះហើយក៏មិនដឹងថាអ្នកណាជាអ្នកថតផងដែរ។ បើពិនិត្យលើស្ថានភាពរូបថតនេះអាចនៅក្នុងឆ្នាំ១៩៩៦ ឬឆ្នាំ១៩៩៧ ដោយសំគាល់៖ ១.អ្នកការពារខ្ញុំឈ្មោះវឿនបានមកការពារខ្ញុំក្នុងចន្លោះ១៩៨៦ រហូតដល់គាត់ស្លាប់ប្រហែល១០ឆ្នាំមុន។ គាត់បានការពារខ្ញុំទៅចរចានៅប្រទេសបារាំង និងប្រទេសផ្សេងទៀតជាច្រើន។ ២.កូនប្រុសខ្ញុំហ៊ុន ម៉ានី ទើបមានវ័យជំទង់អាយុប្រហែល១៤ឬ ១៥ឆ្នាំ (ម៉ានីកើតខែវិច្ឆិកា១៩៨២)។ បើការលើកឡើងនេះត្រឹមត្រូវពេលនោះខ្ញុំទើបមានអាយុ៤៤ ឬ៤៥ឆ្នាំ។ ខ្ញុំសូមអំពាវនាវឱយបងប្អូនដែលបានថតរូបនេះឬបានដឹងមេត្តាជួយប្រាប់តាមរយៈចូលមកខមិនដោយបញ្ជាក់ថាថតនៅឆ្នាំណា និងនៅទីកន្លែងណា? ខ្ញុំសូមអរគុណទុកជាមុន៕»