គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ព្រឹកនេះ គណបក្សប្រជាជនកម្ពុជា បើកសន្និបាតគណៈកម្មាធិការកណ្តាល ដើម្បីសម្រេចលើបេក្ខភាពនាយករដ្ឋមន្រ្តី

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី២៤ ខែធ្នូ ឆ្នាំ២០២១​ |
    ព្រឹកនេះ គណបក្សប្រជាជនកម្ពុជា បើកសន្និបាតគណៈកម្មាធិការកណ្តាល ដើម្បីសម្រេចលើបេក្ខភាពនាយករដ្ឋមន្រ្តី ព្រឹកនេះ គណបក្សប្រជាជនកម្ពុជា បើកសន្និបាតគណៈកម្មាធិការកណ្តាល ដើម្បីសម្រេចលើបេក្ខភាពនាយករដ្ឋមន្រ្តី

    នៅ​ព្រឹកថ្ងៃទី២៤​ ​ខែ​ធ្នូ ​ឆ្នាំ២០២១នេះ គណៈកម្មាធិការ​កណ្តាល ​គណបក្សប្រជាជន​កម្ពុជា ​បើក​សន្និបាត​លើក​ទី៤៣ អាណត្តិទី៥ របស់​ខ្លួន​ ដើម្បី​បោះឆ្នោត​សម្រេច​លើបេក្ខភាព​នាយករដ្ឋមន្រ្តី​ សម្រាប់​ថ្ងៃ​អនាគត ​អម​ដោយ​របៀបវារៈ​ចំនួន​ ៣ផ្សេងទៀត។

    សន្និបាត​គណៈកម្មាធិការកណ្តាល លើកទី៤៣នេះ នឹង​រៀប​ចំឡើង​ក្រោមអធិបតីភាព សម្តេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និង​សម្តេច​អគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា ដោយ​មាន​ការ​ចូល​រួម​ពី​សមាជិក​គណៈកម្មាធិការអចិន្ត្រៃយ៍ សមាជិក​គណៈកម្មាធិការកណ្តាល​ រួម​ទាំង​ថ្នាក់​ដឹក​នាំ​ជា​ច្រើន​ផង​ដែរ​៕

    អត្ថបទទាក់ទង