សម្ដេចតេជោ ហ៊ុន សែន អំពាវនាវចំពោះអ្នកពាក់ព័ន្ធជាមួយដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសហុងគ្រីទាំងអស់ អនុវត្តការធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងសារមួយដោយអំពាវនាវឲ្យអ្នកដែលពាក់ព័ន្ធជាមួយនឹងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសហុងគ្រី អនុវត្តការធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ។
សម្ដេចតេជោ ក៏បានលើកឡើងផងដែរពាក់ព័ន្ធនឹងការលុបចោលនៅកម្មវិធីជាច្រើនដោយហេតុថា សម្ដេចត្រូវធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ ពិសេសការយាងមាតុភូមិនិវត្តន៍របស់ព្រះអម្ចាស់ជីវីតតម្កល់លើត្បូង ព្រះមហាក្សត្រ នៃកម្ពុជា និងសម្ដេចម៉ែ និងកម្មវិធីបុណ្យឯករាជ្យជាតិថ្ងៃទី ៩ វិច្ឆិកា ខាងមុខនេះ។
សូមស្ដាប់សារអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន ខាងក្រោមនេះ៖
អត្ថបទទាក់ទង