គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ព្រឹទ្ធសភា អនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពី​វិសោធនកម្ម រដ្ឋធម្មនុញ្ញ លើកទី១០

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី៥ ខែសីហា ឆ្នាំ២០២២​ |
    ព្រឹទ្ធសភា អនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពី​វិសោធនកម្ម រដ្ឋធម្មនុញ្ញ លើកទី១០ ព្រឹទ្ធសភា អនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពី​វិសោធនកម្ម រដ្ឋធម្មនុញ្ញ លើកទី១០

    នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២នេះ ព្រឹទ្ធសភា​បាន​អនុម័តទាំ​ង​ស្រុង​សេចក្តី​ព្រាង​រដ្ឋ​ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា១៩ថ្មី(មួយ) មាត្រា៨៩ មាត្រា៩៨ថ្មី មាត្រា១០២ថ្មី មាត្រា​១១៩ថ្មី(មួយ) និងមាត្រា១២៥ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ថ្មី និង​មាត្រា៤ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែម សំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ ។

    វិមានព្រឹទ្ធសភានៅព្រឹកនេះតាមការចាត់តាំងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា, ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និង​ជា​តំណាង​រាជរដ្ឋាភិបាល អមដំណើរដោយ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និង​គណៈ​ប្រតិភូ​ពី​ក្រសួង​យុត្តិធម៌ បានអញ្ជើញចូលរួមសម័យប្រជុំលើកទី៩ នីតិកាលទី៤ នៃព្រឹទ្ធសភា ដើម្បី​ការ​ពារ​​សេចក្តី​ព្រាង​ច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា១៩  ថ្មី(មួយ) មាត្រា៨៩ មាត្រា៩៨ ថ្មី មាត្រា​​១០២ ថ្មី មាត្រា១១៩  ថ្មី(មួយ) និងមាត្រា១២៥ ថ្មី នៃ​រដ្ឋ​ធម្មនុញ្ញ​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា និងមាត្រា៣ ថ្មី និងមាត្រា៤ ថ្មី នៃច្បាប់​ធម្មនុញ្ញ​បន្ថែម​សំដៅ​ធានា​នូវ​ដំណើរ​ការ​ជា​ប្រក្រតី​នៃ​ស្ថាប័នជាតិ។

    សេចក្តីព្រាងច្បាប់ធម្មនុញ្ញនេះ ត្រូវបានដាក់ឆ្លងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី៨ ខែ​កក្កដា ឆ្នាំ២០២២ និងដែលត្រូវបានរដ្ឋសភាអនុម័តទាំងស្រុង ក្នុង​សម័យ​ប្រជុំ​រដ្ឋសភា​លើក​ទី៧  នីតិកាលទី៦ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២។ បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួច, ព្រឹទ្ធសភា ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​សម្រេច​អនុម័ត​ទាំង​ស្រុង​លើ​សេចក្តី​ព្រាង​ច្បាប់​ទាំង​មូល ដោយសំឡេងទាំង ៥៧ នៃចំនួនសមាជិកព្រឹទ្ធសភាដែលបានចូលរួមប្រជុំ ដែល​សំឡេង​នេះ​មាន​ចំនួន​លើសពីរភាគបីនៃសំឡេងសមាជិកព្រឹទ្ធសភាទាំងមូល៕

     

    អត្ថបទទាក់ទង