សម្ដេចតេជោ ហ៊ុន សែន ផ្ញើលិខិតថ្លែងអំណរគុណ នាយកវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដែលជួយធ្វើតេស្តរកកូវីដ១៩

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រម្ពុជា នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានសរសេរលិខិតមួយច្បាប់ផ្ញើថ្លែងអំណរគុណដល់លោកស្រី វេជ្ជបណ្ឌិតឡូរ៉ង់ បារីល នាយកវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងក្រុមការងាររបស់លោកស្រី ដែលបានជួយធ្វើតេស្តរកកូវីដ១៩ ក្នុងព្រឹត្តិការណ៍ ៣វិច្ឆិកា ដោយសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងសុខាភិបាល។
សម្ដេចតេជោមានប្រសាសន៍ថា កាយវិការនេះ ពិតជាបង្ហាញយ៉ាងច្បាស់នូវការប្ដេជ្ញាចិត្តយ៉ាងខ្លាំងក្លារបស់លោកស្រីវេជ្ជបណ្ឌិត ក្នុងការធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីយកឈ្នះវិបត្តិសកលដែលពុំធ្លាប់មានពីមុនមក។
សម្ដេចតេជោបន្តថា ទោះបីជាករណីកូវីដ១៩ កំពុងកើនឡើងយ៉ាងឆាប់រហ័សនៅទូទាំងតំបន់ និងពិភពលោកក៏ដោយ សម្ដេចជឿជាក់ថា ដោយមានការគាំទ្រយ៉ាងខ្លាំងពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅក្រោមការដឹកនាំដ៏ឆ្លៀសវៃរបស់លោកស្រីវេជ្ជបណ្ឌិត ប្រទេសកម្ពុជានឹងអាចឆ្លងផុតពីការគំរាមកំហែងរួមជាសកលនេះ។
តាមនាយឲ្យរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោបានសំដែងនូវអំណរគុណយ៉ាងស្មោះជូនចំពោះលោកស្រីវេជ្ជបណ្ឌិត ឡូរ៉ង់ បារីល និងក្រុមការងារនៃវិទ្យាស្ថាន ប៉ាស្ទ័រកម្ពុជា សម្រាប់កិច្ចខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់ និងការគាំទ្រឥតប្រែប្រួលផ្ដល់ជូនអាជ្ញាធរកម្ពុជាពាក់ព័ន្ធ ក្នុងការប្រយុទ្ធនឹងជំងឺរាតត្បាតសកលនេះ ដើម្បីសុខមាលភាពរបស់ប្រជាជនកម្ពុជាទាំងមូល៕