គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    កម្ពុជា-ជប៉ុន ចុះហត្ថលេខាលើការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន មានទឹកប្រាក់ប្រមាណ ៣,៣៦ លានដុល្លារ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី១៣ ខែមិថុនា ឆ្នាំ២០២២​ |
    កម្ពុជា-ជប៉ុន ចុះហត្ថលេខាលើការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន មានទឹកប្រាក់ប្រមាណ ៣,៣៦ លានដុល្លារ កម្ពុជា-ជប៉ុន ចុះហត្ថលេខាលើការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន មានទឹកប្រាក់ប្រមាណ ៣,៣៦ លានដុល្លារ

    ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៣ ខែ មិថុនា ឆ្នាំ២០២២ វេលាម៉ោង ១០និង០០នាទី ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះហត្ថលេខាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ ស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន ដែលមានទឹកប្រាក់ចំនួន ៣៦៣ លានយ៉េន (ប្រមាណ ៣,៣៦ លានដុល្លារអាមេរិក) ដើម្បីអនុវត្តគម្រោង «អាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស» នៅទីស្ដីការក្រសួង។

    អត្ថបទទាក់ទង