គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្ដេចតេជោ អំពាវនាវឲ្យពលរដ្ឋបន្តការពារសុខភាពខ្លួន និងទៅចាក់វ៉ាក់សាំងដូសជំរុញ ខណៈករណីឆ្លងមេរោគកូវីដ១៩ បានកើតឡើងសារជាថ្មី

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី២៩ ខែមិថុនា ឆ្នាំ២០២២​ |
    សម្ដេចតេជោ អំពាវនាវឲ្យពលរដ្ឋបន្តការពារសុខភាពខ្លួន និងទៅចាក់វ៉ាក់សាំងដូសជំរុញ ខណៈករណីឆ្លងមេរោគកូវីដ១៩ បានកើតឡើងសារជាថ្មី សម្ដេចតេជោ អំពាវនាវឲ្យពលរដ្ឋបន្តការពារសុខភាពខ្លួន និងទៅចាក់វ៉ាក់សាំងដូសជំរុញ ខណៈករណីឆ្លងមេរោគកូវីដ១៩ បានកើតឡើងសារជាថ្មី

    ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី នៅយប់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ បាន​ផ្ញើសារ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋបន្តការការពារសុខភាពផ្ទាល់ខ្លួន​កុំឲ្យឆ្លងជំងឺកូវីដ១៩ និង​សូមទៅចាក់វ៉ាក់សាំង ដូសជំរុញ ដើម្បីពង្រឹងភាពស៊ាំក្នុងសហគមន៍ ខណៈ​ករណី​ឆ្លង​មេរោគ​កូវីដ​១៩ បានកើនឡើងសារជាថ្មី រកឃើញដោយម៉ាស៊ី PCR លើ​អ្នក​ធ្វើ​ដំណើរ​តេស្ត​ពេល​ចេញ​ទៅ​ក្រៅប្រទេស និងអ្នកចូលមកក្នុងប្រទេសវិញ។

    សម្តេចតេជោបានប្រកាសថា ការធ្វើតេស្តរហ័សតាមទីកន្លែងនានារួមមាន៖ អង្គភាពអាជីវកម្ម ក្រសួងស្ថាប័ននានា ក៏រកឃើញមានករណីវិជ្ជមានកូវីដ-១៩ខ្លះផងដែរ ដែល​នេះ​យើង​អាច​សន្មត់​ថា ជំងឺកូវីដ-១៩ ចាប់ផ្តើមឆ្លងឡើងវិញ ទោះវាស្ថិតនៅក្នុងចំនួនតិចក៏ដោយចុះ និង​ធ្លាក់​ដល់​កម្រិត​ធ្វើ​ឲ្យ​អ្នកជំងឺធ្ងន់ធ្ងរក៏ដោយ។

    សម្តេចតេជោ ហ៊ុន សែន បន្តប្រកាសអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលមិនទាន់​ទទួល​បាន​វ៉ាក់​សាំងកូវីដ-១៩ សូមអញ្ជើញទៅទទួលយកការចាក់វ៉ាក់សាំងនេះដោយមិនគិតថ្លៃ ទាំងដូស​មូល​ដ្ឋាន និងដូសជំរុញ តាមការកំណត់របស់សុខាភិបាល៕

    អត្ថបទទាក់ទង