គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្ដេចពញាចក្រី ហេង សំរិន៖ ២៣តុលា នាំមកនូវការបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ សុខសន្តិភាព និងការអភិវឌ្ឍ ដល់សព្វថ្ងៃ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសៅរ៍ ទី២៣ ខែតុលា ឆ្នាំ២០២១​ |
    សម្ដេចពញាចក្រី ហេង សំរិន៖ ២៣តុលា នាំមកនូវការបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ សុខសន្តិភាព និងការអភិវឌ្ឍ ដល់សព្វថ្ងៃ សម្ដេចពញាចក្រី ហេង សំរិន៖ ២៣តុលា នាំមកនូវការបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ សុខសន្តិភាព និងការអភិវឌ្ឍ ដល់សព្វថ្ងៃ

    ភ្នំពេញ៖ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី២៣តុលា ឆ្នាំ២០២១នេះ បាន​បញ្ជាក់ថា​ ថ្ងៃទី២៣តុលា គឺជាថ្ងៃដែលបាន​នាំមកនូវការបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ សុខសន្តិភាព និងមានការអភិវឌ្ឍជាតិដល់សព្វថ្ងៃ។

    តាមរយៈហ្វេសប៊ុកសម្ដេចពញាចក្រី ហេង សំរិន បាន​សរសេរថា «អបអរសាទរខួប ៣០ ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស

    ថ្ងៃ ២៣ តុលា ឆ្នាំ២០២១ នេះ ជាខួប ៣០ ឆ្នាំ នៃថ្ងៃបង្កើតសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស (២៣ តុលា ឆ្នាំ១៩៩១) ដែលបាននាំមកនូវការបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ សុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិរបស់យើង បានមកដល់សព្វថ្ងៃនេះ។ សុខសន្តិភាពជាកក្តាសំខាន់ចាំបាច់ មិនអាចខ្វះបានឡើយ សម្រាប់ការអភិវឌ្ឍប្រទេសជាតិ។»

     ឆ្លៀតឱកាសនេះ សម្ដេចពញាចក្រី បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលពុំទាន់បានចាក់វ៉ាក់សំាងកូវីដ-១៩ សូមអញ្ជើញទៅទទួលវ៉ាក់សំាង ដោយឥតគិតថ្លៃឱ្យបានគ្រប់ៗគ្នា។ រាជរដ្ឋាភិបាលបានបន្ត លើកទឹកចិត្តដល់ការចាក់វ៉ាក់សំាងជូនពលរដ្ឋដែលពុំទាន់បានចាក់ នៅតាមតំបន់ដាច់ស្រាយាល សហគមន៍ និងផ្ទះបងប្អូនតែម្តង សំដៅបង្កើតភាពសុំាសហគមន៌ ប្រឆំាងនឹងវីរុសកូវីដ-១៩ ហើយយើងអាចរស់នៅជាមួយវីរុសនេះបានតាមគន្លងថ្មី និងធ្វើឱ្យយើងមានលទ្ធភាពឈានទៅបើកប្រទេសពេញលេញឡើងវិញ នាពេលដ៏ឆាប់ខាងមុខនេះ។ ជាមួយគ្នានេះ សូមបងប្អូនប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សំាងហើយក្តី បន្តអនុវត្តនូវវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួនគ្រប់ពេលវេលា។ សូមជនរួមជាតិទំាងអស់បានសូមបានប្រកបតែសុខសេចក្តី សេចក្តីចម្រើនគ្រប់ក្រុមគ្រួសារ ចៀសឆ្ងាយពីជំងឺកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា៕

     

    អត្ថបទទាក់ទង