គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ព្រះករុណា ព្រះមហាក្សត្រ រាជានុញ្ញាតឲ្យបន្ដនីតិវិធីធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញកំណត់សញ្ជាតិខែ្មរតែមួយចំពោះថ្នាក់ដឹកនាំកំពូលៗទាំង ៤របស់ជាតិ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី១២ ខែតុលា ឆ្នាំ២០២១​ |
    ព្រះករុណា ព្រះមហាក្សត្រ រាជានុញ្ញាតឲ្យបន្ដនីតិវិធីធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញកំណត់សញ្ជាតិខែ្មរតែមួយចំពោះថ្នាក់ដឹកនាំកំពូលៗទាំង ៤របស់ជាតិ ព្រះករុណា ព្រះមហាក្សត្រ រាជានុញ្ញាតឲ្យបន្ដនីតិវិធីធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញកំណត់សញ្ជាតិខែ្មរតែមួយចំពោះថ្នាក់ដឹកនាំកំពូលៗទាំង ៤របស់ជាតិ

    ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានរាជានុញ្ញាតឲ្យបន្តនីតិវិធីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ​កំណត់សញ្ញាតិខ្មែរតែមួយ ចំពោះថ្នាក់ដឹកនាំកំពូលៗទាំង ៤របស់ជាតិ ស្របតាមគំនិតផ្តួចផ្តើមរបស់សម្ដេចតេជោ​ ហ៊ុន សែន នាយករដ្ឋមន្ដ្រី។

    យោងតាមព្រះរាជសារចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ បានឲ្យដឹងថា ការផ្ដួចផ្ដើមគំនិតធ្វើវិសោធនកម្មមាត្រា១៩ថ្មី , មាត្រា៨២ថ្មី ,មាត្រា១០៦ថ្មី(មួយ) , មាត្រា១១៩ថ្មី និងមាត្រា១៣៧ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ និងមាត្រា ៤នៃច្បាប់ធម្មនុញ្ញបន្ថែម សំដៅធានានូវដំណើរការប្រព្រឹត្តទៅដើម្បីកំណត់ឲ្យប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវតែជាឥស្សរជនដែលមាន«សញ្ជាតិខ្មែរតែមួយគត់» ដែលត្រូវបានក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវបានព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ប្រគល់ជូនសម្ដេចតេជោ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី ដើម្បីចាត់ការតាមនីតិវិធីបន្ត។

    អត្ថបទទាក់ទង