គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្ដេចតេជោ​ ហ៊ុន​ សែន​ សម្រេច​ផ្ដល់​ថវិកា​បន្ថែម​ចំនួន​ ៦៥០លានរៀល​ និង​សម្ភារមួយចំនួន​ទៀត​ ដល់​ខេត្ត​ចំនួន​៤​ នៅ​ជាប់​ព្រំដែន​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសៅរ៍ ទី២ ខែមករា ឆ្នាំ២០២១​ |
    សម្ដេចតេជោ​ ហ៊ុន​ សែន​ សម្រេច​ផ្ដល់​ថវិកា​បន្ថែម​ចំនួន​ ៦៥០លានរៀល​ និង​សម្ភារមួយចំនួន​ទៀត​ ដល់​ខេត្ត​ចំនួន​៤​ នៅ​ជាប់​ព្រំដែន​ សម្ដេចតេជោ​ ហ៊ុន​ សែន​ សម្រេច​ផ្ដល់​ថវិកា​បន្ថែម​ចំនួន​ ៦៥០លានរៀល​ និង​សម្ភារមួយចំនួន​ទៀត​ ដល់​ខេត្ត​ចំនួន​៤​ នៅ​ជាប់​ព្រំដែន​

    ភ្នំពេញ​៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា បានសម្រេចឧបត្ថម្ភ ថវិកាបន្ថែមសរុបចំនួន ៦៥០លានរៀល និងសម្ភារមួយចំនួនទៀត ដល់ខេត្តជាប់ព្រំដែនចំនួន៤ ដែលមានបន្ទុកទទួលពលករត្រឡប់មកពីប្រទេសថៃ ដើម្បីរៀបចំធ្វើចត្តាឡីស័ក។ នេះបើតាមការបញ្ជាក់របស់ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ថ្លែង​ប្រាប់នៅព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២១នេះ។

    ខេត្តចំនួន៤ ដែលមានបន្ទុកទទួលពលករឆ្លងពីប្រទេសថៃ ហើយទទួលបានថវិកាបន្ថែមនេះរួមមាន៖ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តឧត្ដរមានជ័យ និងខេត្តប៉ៃលិន។ ខេត្តទាំង៤ ទទួលបានថវិកាសរុបបន្ថែមចំនួន៦៥០លានរៀល និងសម្ភារៈសរុបបន្ថែមចំនួន១៤,០០០ឃីត (មុងភួយខ្នេីយកន្ទេលជាដើម)។ ថវិកានិងសម្ភារៈទាំងនេះ ត្រូវបានប្រគល់ជូន អភិបាលនៃគណ:អភិបាលខេត្តជាអ្នកគ្រប់គ្រងនិងចាត់ចែងផ្ទាល់។

    លោកជំទាវ យក់ សម្បត្តិ បញ្ជាក់ទៀតថា សម្រាប់ខេត្តប៉ៃលិនដែលរកឃើញមានពលករវិជ្ជមានជំងឺកូវីដ១៩ច្រើនម្សិលមិញនេះ ក៏ត្រូវបានបន្ថែមសម្ភារមានម៉ាស៊ីនជំនួយដកដង្ហើម២គ្រឿង ម៉ាស៊ីនតាមដានសញ្ញាជីវិតអ្នកជំងឺ៥គ្រឿង និងទឹកថ្នាំសម្លាប់មេរោគចំណុះ២៥លីត្រ៥បុីដុងផងដែរ។ សម្រាប់ខេត្តប៉ៃលិននេះដែរ លោកជំទាវ យក់ សម្បត្តិ បានបញ្ជាក់ថា ក្រសួងសុខាភិបាល បានសម្រេចបញ្ជូនក្រុមគ្រូពេទ្យជំនាញពីមន្ទីរពេទ្យរុស្ស៉ី ទៅជួយផ្នែក បច្ចេកទេសដល់មន្ទីរពេទ្យខេត្តប៉ៃលិនថែមទៀត។

    សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់បទបញ្ជាទៅអាជ្ញាធរខេត្តចំនួន៧ ដែលនៅជាប់ព្រំដែនកម្ពុជា-ថៃ ឱ្យពង្រឹងការធ្វើចត្តាឡីស័កសម្រាប់ពលករខ្មែរដែលត្រឡប់មកប្រទេសថៃ រយៈពេល១៤ថ្ងៃពេញ ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ ដែលកំពុងផ្ទុះឡើងយ៉ាងខ្លាំងក្លា ជាង៥០០ករណីក្នុង១ថ្ងៃ នៅខេត្តសាមុតសាខន ប្រទេសថៃ។ ពាក់ព័ន្ធនឹងការពង្រឹងវិធានការតាមបណ្តាខេត្តជាប់ព្រំដែនថៃនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានឧបត្ថម្ភថវិកា៥០លានរៀល ក្នុង១ខេត្តផងដែរ ដើម្បីឱ្យខេត្តទាំងនោះរៀបចំដោះស្រាយបញ្ហាចំពោះមុខ ដើម្បីទប់ស្កាត់ការចម្លងមេរោគកូវីដ១៩ ពីប្រទេសថៃ។

    ខេត្តទាំង៧ ដែលជាប់ព្រំដែនថៃនោះ រួមមានខេត្តបាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន ព្រះវិហារ ឧត្តរមានជ័យ ពោធិ៍សាត់ និងកោះកុង៕ ប្រភព​៖ FreshNews

     

    អត្ថបទទាក់ទង