គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្ដេចតេជោ​ សម្រេច​ផ្ដល់ថវិកា និងឃីតបន្ថែម ដល់ខេត្តចំនួន០៩ នៅជាប់ព្រំប្រទល់ប្រទេសវៀតណាម​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី១២ ខែកុម្ភៈ ឆ្នាំ២០២១​ |
    សម្ដេចតេជោ​ សម្រេច​ផ្ដល់ថវិកា និងឃីតបន្ថែម ដល់ខេត្តចំនួន០៩ នៅជាប់ព្រំប្រទល់ប្រទេសវៀតណាម​ សម្ដេចតេជោ​ សម្រេច​ផ្ដល់ថវិកា និងឃីតបន្ថែម ដល់ខេត្តចំនួន០៩ នៅជាប់ព្រំប្រទល់ប្រទេសវៀតណាម​

    ភ្នំពេញ​៖ លោកជំទាវ វេជ្ជបណ្ឌិត យក់ សម្បិត្ត រដ្ឋលេខាធិការក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ​២០២១នេះ ថា ដើម្បី​ជួយសម្រួលដល់ប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័ក​នៅ​ក្នុងខេត្ត​ទាំង​០៩ ជាប់​ព្រំប្រទល់ប្រទេសវៀតណាម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាដ៏ខ្ពង់ខ្ពស់បំផុត កាលពីរាត្រីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ ឲ្យក្រសួងសុខាភិបាល ចាត់ចែងរៀបចំជាថវិកា ក៏ដូចជាឃីត(កន្ទេលជ័រ មុង ភួយ ខ្នើយ ស្រោមខ្នើយ សារ៉ុង និងក្រម៉ា) ដើម្បីបញ្ជូនទៅកាន់ខេត្តនីមួយៗ ទៅតាមចំនួនដែលមានប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក។

    លោកជំទាវ វេជ្ជបណ្ឌិត យក់ សម្បតិ្ត បន្តថា ក្រោយពីទទួលបានបទបញ្ជារបស់សម្តេចតេជោភ្លាម ក្រសួងសុខាភិបាលនៅព្រឹកនេះ បានរៀបចំចាត់ចែងបញ្ជូនថវិកា ក៏ដូចជាឃីត ជូនតាមចំនួន ដែលមាន​ប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក។ ការសម្រេចដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្រី្ត ដើម្បីជួយ​សម្រាលបន្ទុកដល់ប្រជាពលរដ្ឋ ដែលត្រូវធ្វើចត្តាឡីស័ក ពាក់ព័ន្ធនឹងប្រទេសវៀតតណាម​កំពុងមានករណី​ផ្ទុះការរាតត្បាតនៃវីរុសកូវីដ១៩។ ហើយខេត្តទាំង០៩ ដែលនៅជាប់ព្រំប្រទល់​ប្រទេសវៀតណាម​ ដែលមានប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័កនោះ រួមមានខេត្តកណ្តាល ចំនួន១៣នាក់, ខេត្តស្វាយរៀង ចំនួន១៨១នាក់, ខេត្តព្រៃវែង ចំនួន៥៣នាក់, ខេត្តត្បូងឃ្មុំ ចំនួន១៩នាក់, ខេត្តក្រចេះ ចំនួន០២នាក់, ខេត្តមណ្ឌលគីរី គ្មាន (០០នាក់), ខេត្តរតនគីរី ចំនួន៣៤នាក់, ខេត្តកំពត គ្មាន (០០នាក់), ខេត្តតាកែវ ចំនួន៥៧នាក់ សរុបចំនួន៣៥៩នាក់ និងថវិកាសរុបចំនួន ១៧០,០០០,០០០ រៀល រួមនឹងឃីត ចំនួន៨០០ផងដែរ៕​

    អត្ថបទទាក់ទង