គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ព្រះករុណា ព្រះមហាក្សត្រ នឹងយាងចូលរួមមហាសន្និបាតលើកទី៤១ របស់UNESCO ក្នុងខួបលើកទី៧៥

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២១​ |
    ព្រះករុណា ព្រះមហាក្សត្រ នឹងយាងចូលរួមមហាសន្និបាតលើកទី៤១ របស់UNESCO ក្នុងខួបលើកទី៧៥ ព្រះករុណា ព្រះមហាក្សត្រ នឹងយាងចូលរួមមហាសន្និបាតលើកទី៤១ របស់UNESCO ក្នុងខួបលើកទី៧៥

    ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នឹងយាងចូលរួមក្នុងមហាសន្និបាតលើកទី៤១ របស់អង្គការយូណេស្កូ ក្នុងឱកាសខួបលើកទី៧៥ នៃអង្គការនេះ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំង ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២១។

    ការយាងចូលរួមក្នុងមហាសន្និបាតនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់លោកជំទាវ អូដ្រេយ អាហ្សូឡេយ (Audrey Azoulay) អគ្គនាយិកនៃអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO)។

    អត្ថបទទាក់ទង