គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

        សម្តេចម៉ែ រាជានុញ្ញាតឱ្យប្រតិភូសមាគមកាយឫទ្ធិនារីកម្ពុជាចូលក្រាបបង្គំគាល់ និងថ្វាយព្រះពរ

        ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី១៩ ខែមេសា ឆ្នាំ២០២២​ |
        សម្តេចម៉ែ រាជានុញ្ញាតឱ្យប្រតិភូសមាគមកាយឫទ្ធិនារីកម្ពុជាចូលក្រាបបង្គំគាល់ និងថ្វាយព្រះពរ សម្តេចម៉ែ រាជានុញ្ញាតឱ្យប្រតិភូសមាគមកាយឫទ្ធិនារីកម្ពុជាចូលក្រាបបង្គំគាល់ និងថ្វាយព្រះពរ

        ភ្នំពេញ៖ គណៈប្រតិភូសមាគមកាយឫទ្ធិនារីកម្ពុជា ដឹកនាំដោយលោកស្រី ពេជ ចន្ទមុន្នី អគ្គស្នងការនៃសមាគមកាយឫទ្ធិនារីកម្ពុជា បានទទួលព្រះរាជានុញ្ញាតចូលក្រាបថ្វាយបង្គំគាល់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និង សុភមង្គល ព្រះប្រធានកិត្តិយសសមាគមកាយឫទ្ធិនារីកម្ពុជា នៅព្រះរាជដំណាក់សិរីមង្គល ព្រះបរមរាជរាំង នាព្រឹកថ្ងៃទី ១៩ ខែមេសា ឆ្នាំ២០២២នេះ។

        វត្តមានគណៈប្រតិភូសមាគមកាយឫទ្ធិនារីកម្ពុជា គឺ ដើម្បីក្រាបថ្វាយបង្គំបង្ហាញសមាសភាពគណៈកម្មាធិការប្រតិបត្តិថ្មី អាណត្តិឆ្នាំ២០២១-២០២៤ និងថ្វាយព្រះពរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ៕

        អត្ថបទទាក់ទង