គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្ដេចតេជោ ហ៊ុន​ សែន​ ប្រកាសយុទ្ធនាការវ៉ាក់សាំងទ្រង់ទ្រាយធំហើយ, យ៉ាងហោចចាក់ឲ្យបាន ១លានដូស ក្នុង១ខែ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី៣០ ខែមីនា ឆ្នាំ២០២១​ |
    សម្ដេចតេជោ ហ៊ុន​ សែន​ ប្រកាសយុទ្ធនាការវ៉ាក់សាំងទ្រង់ទ្រាយធំហើយ, យ៉ាងហោចចាក់ឲ្យបាន ១លានដូស ក្នុង១ខែ សម្ដេចតេជោ ហ៊ុន​ សែន​ ប្រកាសយុទ្ធនាការវ៉ាក់សាំងទ្រង់ទ្រាយធំហើយ, យ៉ាងហោចចាក់ឲ្យបាន ១លានដូស ក្នុង១ខែ

    ភ្នំពេញ៖ តាមរយៈសារជាសំឡេងរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីនៅថ្ងៃនេះសម្តេចបានបញ្ជាក់ថានៅពេលខាងមុខនេះ យើងនឹងចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំដោយសម្តេចបានណែនាំអោយអាជ្ញាធររាជធានីខេត្តត្រៀម រៀបចំ។

    សារជាសម្លេងនេះ សម្ដេចបានណែនាំអោយធ្វើយ៉ាងណាយុទ្ធនាការនេះ ក្នុងមួយខែយ៉ាងហោចចាក់ឲ្យបានចំនួន១លានដូស ព្រោះវ៉ាក់សាំងរបស់យើងដែលទិញនិងទទួលបានពីជំនួយនឹងមកជាបន្តបន្ទាប់ ដូច្នេះវ៉ាក់សាំងត្រូវបញ្ជូនទៅចាក់ឱ្យប្រជាពលរដ្ឋ។ក្នុងន័យនេះសម្ដេចបានស្នើឲ្យអភិបាលខេត្តទាំងអស់ដោយមិននិយាយពីរាជធានីភ្នំពេញនោះទេត្រូវទទួលរ៉ាប់រងកន្លែងស្នាក់នៅរបស់ក្រុមគ្រូពេទ្យដែលទៅពីទីក្រុងភ្នំពេញស្ម័គ្រចិត្តទៅជួយហើយចល័តពីកន្លែងមួយទៅកន្លែងមួយគឺសូមឱ្យខេត្តទទួលខុសត្រូវលើការស្នាក់នៅព្រោះថាសព្វថ្ងៃនេះសណ្ឋាគារ ផ្ទះសំណាក់មាននៅសល់ច្រើនដែលយើងអាចពឹងពាក់ចំពោះម្ចាស់សណ្ឋាគារចំពោះម្ចាស់ផ្ទះសំណាក់ដើម្បីអាចនិងផ្ដល់ឱ្យគ្រូពេទ្យរបស់យើងស្នាក់នៅបានចៀសវាងយកថវិកាទៅជួយបន្ថែមក្នុងពេលដែលគ្រូពេទ្យទាំងនោះទៅជួយដល់ប្រជាជន។

    ដូច្នេះថ្នាក់ជាតិទទួលខុសត្រូវទៅលើថវិកាក្នុងការធ្វើដំណើរនិងការហូបចុករបស់ក្រុមគ្រូពេទ្យតែប៉ុណ្ណោះ។ ប៉ុន្តែការស្នាក់នៅដូចជាសណ្ឋាគារឬផ្ទះសំណាក់ត្រូវឱ្យខេត្តទទួលខុសត្រូវ។សម្ដេចយល់ថាប្រជាពលរដ្ឋនិងម្ចាស់សណ្ឋាគារនៅតាមទីកន្លែងដែលក្រុមគ្រូពេទ្យត្រូវទៅស្នាក់នៅពួកគាត់មិនកំណាញ់នោះទេទៅលើកិច្ចសហការក្នុងស្ថានភាពមនុស្សធម៌បែបនេះដូច្នេះសម្ដេចបានស្នើសុំឲ្យគណៈកម្មការចំពោះកិច្ចគឺរៀបចំគម្រោងនៃការចំណាយតែទៅលើការធ្វើដំណើរនិងហូបចុកបានហើយៗការស្នាក់នៅទុកឱ្យខេត្ត អភិបាលខេត្តធានារ៉ាប់រងនិងទទួលខុសត្រូវ។ក្នុងបញ្ហានេះសម្ដេចគិតថាអភិបាលខេត្តនានា ច្បាស់ជាធ្វើបាននូវកិច្ចការងារនេះដោយសហការល្អជាមួយម្ចាស់សណ្ឋាគារផ្ទះសំណាក់នៅឯមូលដ្ឋាន ដើម្បីកាត់បន្ថយការចំណាយរបស់ថ្នាក់ជាតិដែលជាចំណូលរបស់សប្បុរសជនទុកចំណាយទៅលើប្រតិបត្តិការក្នុងដំណើរការចាក់វ៉ាក់សាំងដែលយើងត្រូវប្រើប្រាស់រយៈពេលនៃការចាក់វ៉ាក់សាំងនេះមិនឲ្យអូសបន្លាយយូរដោយខិតខំមានវ៉ាក់សាំងពេលមកដល់ហើយឥឡូវនេះសូម្បីតែពេលមកដល់ហើយត្រូវខិតខំចាក់ក្នុងកម្រិត១លាននាក់ក្នុងមួយខែ។

    ប្រសិនបើវ៉ាក់សាំងមកច្រើនជាងនេះយើងអាចចាក់លើសពីនេះយើងក៏បានទទួលព័ត៌មានមកថាតាមបណ្ដាលខេត្តក៏បានរកទីកន្លែងសមគួរហើយដែរ ដែលមានប្រមាណជាង ៣០០កន្លែងក្នុងទូទាំងប្រទេស វាជាការល្អក៏ប៉ុន្តែលទ្ធភាពរបស់គ្រូពេទ្យជាបញ្ហា។ដូច្នេះគ្រូពេទ្យត្រូវតែរកនៅឯមូលដ្ឋានផងដែរទាំងគ្រូពេទ្យរដ្ឋក៏ប៉ុន្តែគ្រូពេទ្យរដ្ឋមិនត្រូវធ្វើឱ្យប៉ះពាល់ទៅដល់ដំណើរការនៃការព្យាបាលជំងឺសម្រាប់ជំងឺគ្រប់ប្រភេទដែលគ្រូពេទ្យកំពុងដំណើរការនោះទេ។យើងយកតែគ្រូពេទ្យដែលមិនជាប់ពាក់ព័ន្ធអាចជួយមកចាក់សាក់បានតែប៉ុណ្ណោះ ក្រៅពីនោះត្រូវចលនាគ្រូពេទ្យស្ម័គ្រចិត្តតាមគ្លីនិកឯកជនក៏ដូចជាគ្រូពេទ្យដែលជាសេវាឯកជនយកមកធ្វើការហ្វឹកហ្វឺនដើម្បីបង្កើនចំនួនគ្រូពេទ្យ ចាក់នៅតាមទីកន្លែងដែលបានរៀបចំរួចមកហើយ បន្ថែមទៅដោយអន្តរាគមន៍នៃគ្រូពេទ្យស្ម័គ្រចិត្តដែលទៅពីថ្នាក់ជាតិដែលមានក្រុមគ្រូពេទ្យស្ម័គ្រចិត្តច្រើនក្រុមចុះទៅ។ ប៉ុន្តែសម្តេចបញ្ជាក់ថាគ្រូពេទ្យស្ម័គ្រចិត្តដែលចុះទៅនេះគឺថ្នាក់ជាតិ រ៉ាប់រងការចំណាយតែទៅលើការធ្វើដំណើរនិងការហូបចុកប៉ុណ្នោះ  តែកន្លែងស្នាក់នៅត្រូវទុកឱ្យខេត្តទទួល ខុសត្រូវរកសណ្ឋាគារផ្ទះសំណាក់ឲ្យធ្វើកិច្ចសហការឧបត្ថម្ភ ពីម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ដើម្បីឱ្យគ្រូពេទ្យរបស់យើងស្នាក់នៅបានស្រួល ៕ ប្រភព៖ BTVNews

    អត្ថបទទាក់ទង