គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្ដេចតេជោ​ ហ៊ុន​ សែន​ នឹងអញ្ជើញ​ចែកអំណោយ​ជូន​ពលរដ្ឋ​ ២ម៉ឺនគ្រួសារ ដែលរងគ្រោះ​ដោយទឹកជំនន់​ ក្នុងខេត្ត​បន្ទាយមានជ័យ​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី២០ ខែតុលា ឆ្នាំ២០២០​ |
    សម្ដេចតេជោ​ ហ៊ុន​ សែន​ នឹងអញ្ជើញ​ចែកអំណោយ​ជូន​ពលរដ្ឋ​ ២ម៉ឺនគ្រួសារ ដែលរងគ្រោះ​ដោយទឹកជំនន់​ ក្នុងខេត្ត​បន្ទាយមានជ័យ​ សម្ដេចតេជោ​ ហ៊ុន​ សែន​ នឹងអញ្ជើញ​ចែកអំណោយ​ជូន​ពលរដ្ឋ​ ២ម៉ឺនគ្រួសារ ដែលរងគ្រោះ​ដោយទឹកជំនន់​ ក្នុងខេត្ត​បន្ទាយមានជ័យ​

    បន្ទាយមានជ័យ​៖​ សម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​​ នៅ​ថ្ងៃទី​២១ និងថ្ងៃទី២២​ ខែតុលា​ ឆ្នាំ​២០២០ នឹង​អញ្ជើញ​ចែក​អំណោយ​ជូន​ប្រជា​ពលរដ្ឋ​​​ ២ម៉ឺនគ្រួសារ ដែល​រងគ្រោះដោយជំនន់ទឹកភ្លៀង​ ​ក្នុងខេត្ត​បន្ទាយមានជ័យ​​។

    សូមជំរាបជូនថា នៅថ្ងៃទី​២១តុលា ស្អែកនេះ សម្ដេចតេជោ​ ហ៊ុន​ សែន​ នឹង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ ១ម៉ឺនគ្រួសារ និងនៅថ្ងៃទី២២ ខែតុលា​ ឆ្នាំ​២០២០ នឹង​ចែកជូន​ប្រជាពលរដ្ឋ​ ១ម៉ឺនគ្រួសារ​ទៀត ដែលកំពុង​​រង​គ្រោះ​​ដោយសារទឹកជំនន់ទឹកភ្លៀង។

    យោងតាម​សេចក្ដីជូនដំណឹង​របស់​រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ​បាន​បញ្ជាក់ថា​ ពិធីចែក​អំណោយ​របស់​សម្ដេចតេជោ​ ហ៊ុន​ សែន​ នឹង​ត្រូវ​ធ្វើឡើង ​៖

    *នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០៖

    – ម៉ោង៦ព្រឹក ស្ថិតក្នុង​បរិវេណចំណុច​ទីទួលសុវត្ថិភាព (ផ្លូវ​ជាតិ​លេខ​៥-ផ្លូវវៀង) ភូមិបត់​ត្រង់​ ឃុំ​បត់ត្រង់​ ស្រុកមង្គល​បូរី​

    – ម៉ោង៨ព្រឹក ស្ថិត​ផ្សារធំថ្មី​ បូរីជ័យ​II ចំការតាដោក​ ភូមិ​ចំការ​តាដោក​ ឃុំ​ឫស្សីក្រោក​ ស្រុក​មង្គល​បូរី​។

    *នៅថ្ងៃទី២២ ខែតុលា​ ឆ្នាំ​២០២០​៖

    – ម៉ោង​៦ព្រឹក ស្ថិត​ក្នុង​បរិវេណ​ផ្សារហង្ស​ ស៊ីផា​ ភូមិ​ផ្សារ​ថ្មី ឃុំគំរូ ស្រុក​ថ្មពួក​

    – ម៉ោង​៨ព្រឹក ស្ថិត​ក្នុង​បរិវេណខាងជើង​រង្វង់​មូល​ផ្លូវជាតិ​លេខ​៥៨ ភូមិ​ផ្សារកណ្ដាល​ សង្កាត់ផ្សារ​កណ្ដាល​ ក្រុងប៉ោយប៉ែត

    សូមបញ្ជាក់ថា​ សម្តេចតេជា ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃកម្ពុជា​ នឹងបំពេញបេសកកម្ម នៅ​ខេត្ត​បន្ទាយ​មានជ័យ រយៈ​ពេល​២​ថ្ងៃ ​គឺថ្ងៃទី២១-២២ ខែតុលា ឆ្នាំ២០២០ ហើយនឹង​ត្រឡប់​មក​ចូល​រួម​ដឹក​នាំ​កិច្ចប្រជុំគណៈរដ្ឋមន្ត្រីវិញ នៅ​ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០៕

     

    ពាក្យគន្លឹះទាក់ទង
    អត្ថបទទាក់ទង