គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

សម្ដេចតេជោ សម្រេចលើកលែងការធ្វើចត្តាឡីស័កចំពោះអ្នកដំណើរទាំងអស់ចូលកម្ពុជា ដែលបានចាក់វ៉ាក់សាំង ២ដូសរួច

ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១​ |
សម្ដេចតេជោ សម្រេចលើកលែងការធ្វើចត្តាឡីស័កចំពោះអ្នកដំណើរទាំងអស់ចូលកម្ពុជា ដែលបានចាក់វ៉ាក់សាំង ២ដូសរួច សម្ដេចតេជោ សម្រេចលើកលែងការធ្វើចត្តាឡីស័កចំពោះអ្នកដំណើរទាំងអស់ចូលកម្ពុជា ដែលបានចាក់វ៉ាក់សាំង ២ដូសរួច

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន​សម្រេច​លើកលែងការធ្វើចត្តាឡីស័កចំពោះអ្នកដំណើរទាំងជនជាតិខ្មែរ និងជនជាតិបរទេសទាំងធ្វើដំណើរចូលកម្ពុជា ហើយបានចាក់វ៉ាក់សាំងពេញលេញ (២ដូស) តែចំពោះអ្នកដែលមិនទាន់ចាក់វ៉ាក់សាំង គឺត្រូវឲ្យធ្វើចត្តាឡីស័ក១៤ថ្ងៃដដែល។

សម្ដេចតេជោ​ បាន​លើកឡើង​យ៉ាងដូច្នេះតាមរយៈសារសំឡេងពិសេសផ្ញើជូនជនរួមជាតិ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា សម្រាប់អ្នកដំណើរដែលធ្វើដំណើរតាមផ្លូវអាកាសទាំងភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប, តាមផ្លូវទឹក និងតាមផ្លូវគោកជាដើម ត្រូវធ្វើតេស្តរហ័ស ដែលត្រូវរង់ចាំរយៈពេលត្រឹមតែ១៥នាទីប៉ុណ្ណោះ គឺអាចដឹងលទ្ធផលបាន។

សម្តេចបន្ថែមថា បន្ទាប់ពីទទួលបានលទ្ធផលធ្វើតេស្តអវិជ្ជមានហើយនោះ អ្នកដំណើរចូលកម្ពុជា ទាំងអស់អាចធ្វើដំណើរដោយសេរីទូទាំងប្រទេសកម្ពុជា ដោយមិនកម្រិតតំបន់ ឬខេត្តសម្រាប់ដើរហើយនោះទេ។

សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា សម្រាប់អ្នកដែលមិនទាន់បានចាក់វ៉ាក់សាំងហើយចូលមកកម្ពុជា តម្រូវឲ្យធ្វើតេស្តដោយម៉ាស៊ីន PCR និងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃដដែល។

បញ្ចេញមតិ
ពាក្យគន្លឹះទាក់ទង
អត្ថបទទាក់ទង