កម្ពុជា-ចិន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន២ និងលិខិតប្ដូរសារចំនួន២ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន និងឯកឧត្ដម វ៉ាង យី
ភ្នំពេញ៖ កិច្ចព្រមព្រៀងចំនួន២ និងលិខិតប្តូរសារចំនួន២ ត្រូវបានចុះហត្ថលេខាក្រោមអធិបតីភាព ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន និង ឯកឧត្ដម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសចិន នៅវិមានសន្តិភាព ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០។
១៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសាធារណរដ្ឋប្រជាមានិតចិន និងព្រះរាជាណាចក្រកម្ពុជា
២៖ កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេសសម្រាប់ការផ្តល់ហិរញ្ញប្បទានឥតសំណង ទឹកប្រាក់ ៩៥០លានយ័ន
៣៖ លិខិតប្តូរឯកសារ ស្តីពីការសិក្សាសមិទ្ធលទ្ធភាពគម្រោងធ្វើឱ្យប្រសើរឡើងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ
៤៖ លិខិតប្តូរសារស្តីពី ការសិក្សាសមិទ្ធលទ្ធភាពគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព្រឹត្តកម្មទឹកកខ្វក់នៅខេត្តព្រះសីហនុ៕
អត្ថបទទាក់ទង