គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្តេចតេជោ ហ៊ុន​ សែន អញ្ជើញទស្សនា និងបូជាទានធូបនៅរង្វង់មូលលោកតាក្រហម ក ផ្លូវបំបែកខេត្តកំពង់ធំ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសៅរ៍ ទី២ ខែមេសា ឆ្នាំ២០២២​ |
    សម្តេចតេជោ ហ៊ុន​ សែន អញ្ជើញទស្សនា និងបូជាទានធូបនៅរង្វង់មូលលោកតាក្រហម ក ផ្លូវបំបែកខេត្តកំពង់ធំ សម្តេចតេជោ ហ៊ុន​ សែន អញ្ជើញទស្សនា និងបូជាទានធូបនៅរង្វង់មូលលោកតាក្រហម ក ផ្លូវបំបែកខេត្តកំពង់ធំ

    កំពង់ធំ៖ ក្នុងឱកាសនៃការអញ្ជើញធ្វើដំណើរតាមរថយន្តទៅកាន់ខេត្តសៀមរាប នា​ព្រឹក​ថ្ងៃ​ទី​២មេសានេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទស្សនា និង​បូជា​ទាន​ធូប​រង្វង់​មូល​លោកតា​ក្រហមក ផ្លូវបំបែកចូលទៅកាន់ទីរួមខេត្តកំពង់ធំ និងផ្លូវក្រុងថ្មី ដែល​ស្ថាបនា​ឡើង​ក្រោម​កិច្ចដឹកនាំរបស់ ថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ​ខេត្តកំពង់ធំ ក្រោមម្លប់សន្តិភាព នៃសម័យតេជោ សែន។

    ក្នុងវត្តមានដ៏កម្រនោះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានសំដែងនូវការវាយតម្លៃ និង​កោត​សរសើរចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ក្នុងខេត្តកំពង់ធំ ទាំងអស់ រួមសាមគ្គីគ្នា​ជា​ធ្លុង​មួយក្នុង​ការ​អនុវត្ត​នូវ​កម្មវិធី និងគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា ពិសេស​ការ​អភិវឌ្ឍ​សមិទ្ធផលសង្គមគ្រប់ច្រកល្ហកទាំងអស់ ក្នុងខេត្តកំពង់ធំ មានការរីក​ចំរើន​គួរ​ឲ្យកត់សំគាល់ ពីមួយឆ្នាំទៅមួយឆ្នាំ ពិសេសការ​កសាង​ឡើង​នូវ​មហា​សមិទ្ធ​ផល​ជាប្រវត្តិសាស្រ្តនានា ដែលទាក់ទិនទៅនិងសាវតានៃទឹកដីខេត្តកំពង់ធំ។

    សូមបញ្ជាក់ដែរថា ពីមួយអណត្តិទៅមួយអណត្តិខេត្តកំពង់ធំ បានខិតខំ​កសាង​នូវ​មហាសមិទ្ធ​ផល​ជាប្រវត្តិសាស្រ្ត ដែលទាក់ទិនទៅនិងអត្តសញ្ញាណជាតិ និងសាវតានានា​របស់ខេត្តកំពង់ធំ ដូចជាការកសាងឡើង​នូវរូប​សំណាក់​ដាក់​តាំង​បង្ហាញ​ នៅតាមរង្វង់មូលច្រកចេញចូលខេត្តកំពង់ធំ ដូចជារូប​សំណាក​ដាវ​ដែក​កំពង់​ស្វាយ រូបសំណាក់លោកតាក្រហមក រូបសំណាក់អាចារ្យលាក់ និងរូបសំណាក់​ប្រវត្តិសាស្រ្តមួយចំនួនទៀត ដើម្បីដាក់តាំងបង្ហាញ​ឲ្យកូនខ្មែរ​ជំនាន់​ក្រោយ ក៏​ដូចជាភ្ញៀវទេសចរណ៍អន្តរជាតិ ដែលមកកំសាន្ត​នៅ​ព្រះរាជាណាចក្រ​កម្ពុជា បានស្គាល់ពីប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជា ពិសេស​ប្រវត្តិសាស្រ្ត នៃ​ទឹក​ដី​ខេត្តកំពង់ធំ។

    បន្ទាប់ពីបានចំណាយពេលទស្សនាសំណង់សមិទ្ធផល រូបសំណាក​លោកតា​ក្រហម​ក និងបូជាទៀនធូបសុំសេចក្តីសុខដល់ការធ្វើដំណើរ និងសេចក្តី​សុខសន្តិភាព​សម្រាប់ ព្រះរាជាណាចក្រកម្ពុជា រួចមក សម្តេច​តេជោ​នាយករដ្ឋមន្រ្តី​បាន​អញ្ជើញ​បន្ត​ដំណើរ​ឆ្ពោះទៅកាន់ខេត្តសៀមរាប ជាទីដែលសម្តេចនឹង​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ត្រួត​ពិនិត្យវឌ្ឍនភាពផ្លូវ៣៨ខ្សែ និងដំណើរការសាងសងព្រលានយន្តហោះថ្មី សៀមរាបអង្គរ ក្នុងស្រុកជីក្រែង និងស្រុកសូត្រនិគម ថ្ងៃទី៣មេសា និងអញ្ជើញ​ចូលរួម​ពិធី​សម្ពោធហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ ក្នុងខេត្តសៀមរាប នាថ្ងៃច័ន្ទទី៤ ខែមេសា ឆ្នាំ២០២២៕

    អត្ថបទទាក់ទង