សម្ដេចតេជោ ហ៊ុន សែន អំពាវនាវឲ្យបញ្ឈប់ការស្នើសុំចាក់វ៉ាក់សាំង AstraZeneca ដូសទី៣ សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងប្រភេទនេះ ដូសទី១ និងទី២ រួចរាល់ហើយនោះ
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអំពាវនាវឲ្យបញ្ឈប់ការស្នើសុំ នូវការចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញ សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំង ប្រភេទ Astra Zeneca ដូសទី១ ដូសទី២ រួចហើយនោះ។
តាមរយៈសារជាសំឡេងនៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា មួយរយៈពេលនេះមានការសំណូមពរពីសំណាក់អ្នកដែលបានចាក់វ៉ាក់សាំងប្រភេទ AstraZeneca ដូសទី១ និងទី២ ដោយស្នើសុំចាក់ដូសទី៣ ឬដូសជំនួយ ប្រភេទAstraZeneca នេះដែរ។ សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យបញ្ឈប់ការស្នើសុំនេះ ហើយសម្ដេចក៏បានបញ្ជាក់ថែមទៀតថា មានផលហេតុ២យ៉ាង ដែលមិនទាន់អាចចាក់បាន គឺ ទី១ មិនទាន់បានសិក្សា អំពីគម្លាតរវាងដូសទី១ ដូសទី២ និងដូសទី៣ ចំពោះវ៉ាក់សាំងប្រភេទ Astra Zeneca នេះនៅឡើយ និងទី២ រាជរដ្ឋាភិបាល មិនទាន់មានវ៉ាក់សាំងគ្រប់គ្រាន់ សម្រាប់ដំណើរការ ចាក់វ៉ាក់សាំងដូសទី៣នេះ នៅឡើយទេ។
សូមស្ដាប់សារជាសំឡេងរបស់សម្ដេចតេជោ ហ៊ុន សែន ខាងក្រោមនេះ៖