សម្ដេចតេជោ ហ៊ុន សែន ប្រកាសថា ការធ្វើចត្តាឡីស័ករបស់សម្ដេចបានបញ្ចប់តាមការកំណត់ជាមួយនឹងលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ បានប្រកាសថា សម្ដេចបានបញ្ចប់ការធ្វើចត្តាឡីស័កតាមការកំណត់រយៈពេល ១៤ថ្ងៃគ្រប់ទៅតាមវិធានការសុខាភិបាល ជាមួយនឹងលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩។
តាមរយៈហ្វេសប៊ុកសម្ដេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា «ថ្ងៃនេះខ្ញុំបានបញ្ចប់ការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃបន្ទាប់ពីគ្រូពេទ្យយកសំណាកទៅពិនិត្យ និងបញ្ជាក់ថាខ្ញុំពុំមានកូវីដ១៩នោះទេ។ មុនទៅឥណ្ឌូនេស៊ី និងក្រោយត្រឡប់មកវិញខ្ញុំត្រូវធ្វើតេស្តរហូត៤ដង និងត្រូវរស់នៅម្នាក់ឯងរយៈពេល១៤ថ្ងៃ ដែលនេះជាវិធានការសុខាភិបាលដែលគ្រប់គ្នាត្រូវតែគោរព៕»
ពាក្យគន្លឹះទាក់ទង
អត្ថបទទាក់ទង