[វីដេអូ] សម្ដេចតេជោ ហ៊ុន សែន៖ វ៉ាក់សាំងប្រឆាំងកូវីដ១៩ ៦០ម៉ឺនដូស ជាជំនួយរបស់ចិនជើងទី១ នឹងមកដល់កម្ពុជានៅក្នុងខែកុម្ភៈនេះ
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍ថា ប្រទេសចិនផ្ដល់ជំនួយវ៉ាក់សាំងប្រឆាំងកូវីដ១៩ ចំនួន ១ដូស ដោយក្នុងនោះ ៦០ម៉ឺនដូសនឹងត្រូវដឹកមកដល់កម្ពុជានៅជើងទី១ ក្នុងខែកុម្ភៈនេះ។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះក្នុងឱកាសដែលសម្ដេចអញ្ជើញបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង និងសម្ពោធរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំការមន នាព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ ដែលធ្វើឡើងនៅភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមដែរថា កម្ពុជាក៏នឹងទទួលបានវ៉ាក់សាំងពីកូវ៉ាក់ចំនួន ៧លានដូសដែលជាជំនួយរបស់អង្គការសុខភាពពិភពលោក (WHO) និង១លានដូសទៀត តាមរយៈការទិញផ្ទាល់ពីកូវ៉ាក់។
ខាងក្រោមនេះជាប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ពាក់ព័ន្ធនឹងវ៉ាក់សាំងប្រឆាំងនឹងកូវីដ១៩៖