គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យមន្ទីរពេទ្យនគរទេពសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី១៩ ខែមីនា ឆ្នាំ២០២១​ |
    សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យមន្ទីរពេទ្យនគរទេពសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យមន្ទីរពេទ្យនគរទេពសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩

    ភ្នំពេញ​៖ នៅព្រឹកថ្ងៃទី ១៩ ខែ មីនា ឆ្នាំ ២០២១ ដដែលនេះ បន្ទាប់ពីបាន​អញ្ជើញ​ពិនិត្យ​មើល​ដំណើរ​ការ​ជួស​ជុលកែលំអស្តូបព្រះបរមរូបព្រះបរមរតនកោដ្ឋរួចហើយ សម្តេចអគ្គមហា​សេនា​បតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បាន​បន្ត​ដំណើរ​អញ្ជើញ​ចុះ​ទៅ​ពិនិត្យ​មន្ទីរ​ពេទ្យ​នគរទេព ដែលមានទីតាំងស្ថិតនៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែល​គ្រោង​នឹង​យក​មន្ទីរ​ពេទ្យ​នេះសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩។

    ការរៀបចំមន្ទីរ​ពេទ្យ «នគរទេព» មានផ្ទៃដីទំហំ១ហិកតា ៥០អា ដែលមានអគារទំហំ ២៥,០០០ម៉ែត្រការេ កំពស់៥ជាន់ មានប្រព័ន្ធ ទឹក ភ្លើងល្អដែលបំពាក់ដោយប្រព័ន្ធសទ្បា (solar) និងមានម៉ាស៊ីនភ្លើងបំរុងកម្លាំង ៣៥០ KWA បំពាក់ដោយម៉ាស៊ីនផ្លាស់ប្ដូរ​ភ្លើង​ដោយ​ស្វ័យ​ប្រវត្តិ​ទៀត​ផង។

    មន្ទីរពេទ្យនគរទេពអាចដាក់គ្រែសម្រាប់អ្នកជំងឺបានប្រមាណ ៥០០គ្រែ ដែលអាចរៀបចំ​ទៅ​តាម​តម្រូវ​ការ​នៃ​ផ្នែក​ផ្សេង​ៗ​ដូច​ជា ផ្នែកសង្គ្រោះបន្ទាន់បាន៨០គ្រែ និង​ផ្នែក​ជំងឺ​ធម្មតា​បាន​៤២០​គ្រែ។

    មន្ទីរពេទ្យ​នេះ​ក៏មានបំពាក់គ្រឿងឧបករណ៍វេជ្ជសាស្ត្រ និងឧបករណ៍ផ្សេងៗ​តាម​ស្តង់ដារ​ជា​មន្ទីរ​ពេទ្យ​សម្ពព និងព្យាបាលរោគស្ត្រីផងដែរ៕

    ទន្ទឹមនឹងការ​យក​ចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាល សូមបងប្អូនប្រជាពលរដ្ឋ​ចូលរួម​ទប់ស្កាត់​ការរីករាលដាល​ជំងឺ​ឆ្លងកូវីដ១៩ គឺត្រូវពាក់ម៉ាសគ្រប់ៗគ្នានៅតាមទីសាធារណៈ ឧស្សាហ៍​ដុស​លាង​សម្អាត​ដៃ ​មុខ​មាត់ត្រចៀក ជាមួយសាប៊ូ ចិល ឬទឹកអាល់កុល ហើយ​ត្រូវ​រក្សា​គម្លាត​អោយ​ឆ្ងាយ​ពី​គ្នា​យ៉ាង​ហោច​ណាស់​ចម្ងាយ​ជាង​១​ម៉ែត្រ​កន្លះ​ពីគ្នា៕

     

    អត្ថបទទាក់ទង