សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមសន្និសីទស្តីពីការគាំទ្រ ភាពធន់នៃប្រជាជនអ៊ុយក្រែន
នៅរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញចូលរួមសន្និសីទស្តីពីការគាំទ្រភាពធន់នៃប្រជាជនអ៊ុយក្រែន ដែលបានធ្វើឡើងនៅសាលសន្និសីទរបស់ក្រសួងការបរទេសបារាំង នៅទីក្រុងប៉ារីស។
សន្និសីទនេះ មានការអញ្ជើញចូលរួមរបស់ លោក Emmanuel Macron ប្រធានាធិបតីបារាំង លោក Charles Michel ប្រធានក្រុមប្រឹក្សាអឺរ៉ុប ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់បណ្តាប្រទេសក្នុងតំបន់អឺរ៉ុបមួយចំនួនទៀត។ ដែលក្នុងសន្និសីទនេះ លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន បានចូលរួមតាមប្រព័ន្ធវីដេអូ៕
អត្ថបទទាក់ទង