សេចក្តីប្រកាសព័ត៌មានរួម ស្តីពីដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា
ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ និងជានាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា សម្តេចអគ្គមហាសេនាបតី តេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទៅបំពេញទស្សនកិច្ចការងារ នៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ានៅថ្ងៃទី០៧-០៨ ខែមករា ឆ្នាំ ២០២២។
នៅក្នុងជំនួបរវាងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមនាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោង ឡាំង ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាគ្នាអំពីបញ្ហាទ្វេភាគី និងបញ្ហាតំបន់មួយចំនួនដែលជាផលប្រយោជន៍និងជាក្តីកង្វល់រួម។ ថ្នាក់ដឹកនាំទាំងពីរក៏បានជម្រាបជូនគ្នាទៅវិញទៅមកអំពីការវិវឌ្ឍថ្មីៗនៅក្នុងប្រទេសរៀងខ្លួន។
អត្ថបទទាក់ទង